អ្នក​វិទ្យា​សាស្រ្ត​រក​ឃើញ​វិធីព្យា​បាល​ជំងឺ​គ្រុន​ចាញ់​ថ្មី

អ្នក​វិទ្យា​សាស្រ្ត​រក​ឃើញ​វិធីព្យា​បាល​ជំងឺ​គ្រុន​ចាញ់​ថ្មី

អ្នក​វិទ្យា​សាស្រ្ត​រក​ឃើញ​វិធីព្យា​បាល​ជំងឺ​គ្រុន​ចាញ់​ថ្មី

ដាក់​បញ្ចូល​ពេល 15 February 2013, 16:32 AEST

អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ជាតិ​អូ​ស្ត្រាលី​ កំពុង​តែ​សាទរ​នឹង​លទ្ធ​ផល​នៃ​ការ​ស្រាវ​មួយ​ដែល​គេ​បាន​រក​ឃើញ​វិធី​ថ្មី​ មួយ​ក្នុង​ការ​សម្លាប់​មេរោគ​ជំងឺ​គ្រុន​ចាញ់។

អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ជា​ដំបូង​ថា មេ​រោគ​​​ជំងឺ​គ្រុន​ចាញ់​ធ្វើ​ការ​បញ្ចេញ​ចោល​ពីក្នុង​​ខ្លួន​របស់​វា​នូវ​សារជាតិ​អំបិល​តាម​រយៈ​អ្វី​ដែលគេ​​ហៅ​ថា​ស្នប់​។ ​ដោយ​ពិនិត្យ​ឃើញ​ដូច្នេះ អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​ផលិត​នូវ​ថ្នាំ​ថ្មី​​ដើម្បី​ទប់​​បរិមាណ​​អំបិល​​នៅ​ក្នុង​ខ្លួន​មេរោគ​កុំ​ឲ្យ​វា​បញ្ចេញ​ចោល​ ជា​ហេតុ​ធ្វើ​ឲ្យ​មេរោគ​នេះ​ងាប់។

លោក​សា​ស្ត្រា​ចារ្យ Kiaran (keer-uhn) Kirk បាន​មាន​ប្រ​សាសន៍​ដោយសង្ឃឹម​ថា​​វិធីសាស្រ្ត​ថ្មី​នេះ ​នឹង​អាច​យក​ជ័យ​ជម្នះ​លើ​​ភាព​ស៊ាំ​នឹង​ឱសថ​ព្យាបាល​គ្រុន​ចាញ់៕
 

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​