អូ​ស្ត្រាលី​ដេញ​ដោល​​រដ្ឋ​មន្ត្រី​ការ​បរទេស​ក្នុង​ការ​នាំ​​ភរិយា​ធ្វើ​ដំណើរ​តាម​ខ្លួន​

អូ​ស្ត្រាលី​ដេញ​ដោល​​រដ្ឋ​មន្ត្រី​ការ​បរទេស​ក្នុង​ការ​នាំ​​ភរិយា​ធ្វើ​ដំណើរ​តាម​ខ្លួន​

អូ​ស្ត្រាលី​ដេញ​ដោល​​រដ្ឋ​មន្ត្រី​ការ​បរទេស​ក្នុង​ការ​នាំ​​ភរិយា​ធ្វើ​ដំណើរ​តាម​ខ្លួន​

ដាក់​បញ្ចូល​ពេល 15 February 2013, 16:34 AEDT

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​អូ​ស្ត្រាលី​លោក Bob Carr បាន​ប៉ះ​ទង្គិច​សម្ដី​គ្នា​ជា​មួយ​គណបក្ស​ប្រ​ឆាំង​នៅ​ក្នុង​គណៈ​កម្មា​ធិការហិរញ្ញវត្ថុ​របស់​របស់​ព្រឹទ្ធ​សភា​នៅ​ក្នុង​សភា​ជាតិ​ ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​យកនាំ​​ភរិយា​ទៅ​ជាមួយ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ក្រៅ​ប្រ​ទេស​ដោយ​ចំណាយ​ថវិកា​រដ្ឋ។

ក្រសួង​ការ​បរ​ទេស​អូ​ស្ត្រាលី​បាន​បញ្ជាក់​ថា​ភរិយា​របស់​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស បាន​អម​ដំណើរ​ជា​មួយ​រូប​លោក​ចំនួន ១៤​ដង​ ក្នុង​ចំណោម​ដំណើរ​ទស្សន​កិច្ច​ក្រៅ​ប្រ​ទេស​របស់​លោក​ចំនួន ១៦​ដង​ក្នុង​ពេល​ថ្មីៗ​នេះ។

ក្រសួង​ការ​បរ​ទេស​ក៏​បាន​ បន្ត​ទៀត​ថា​ការ​ចំណាយ​លើ​ដំណើរ​ទស្សន​កិច្ច​ទាំង​នោះ​តាម​រយៈហិប​របស់​​ ក្រសួង​ហិរញ្ញ​វត្ថុ​​ ដោយ​ឆ្លង​កាត់​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​​​​។

ព្រឹទ្ធ ​សមា​ជិក​មក​ពី​ប្រឆាំង​លោកស្រី ​Helen Kroger បាន​មាន​ប្រ​សាសន៍​ថា​លោក​ស្រី​ចង់​ឲ្យ​មាន​ការ​ផ្តល់​ហេតុ​ផល​ត្រឹម​ត្រូវ​ ថា​តើ​លោក​រដ្ឋ​មន្ត្រី Bob Carr គោរព​ទៅ​តាម​នីតិ​វិធី​ក្នុង​ការ​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​ដែរឬយ៉ាង​ណា។ ប៉ុន្តែ​លោក Carr ​បាន​តប​ត​វិញ​ថា​លោក​បាន​គោរព​ទៅ​តាម​គោល​ការណ៍​ណែ​នាំ​ដូច​អ្វី​ដែល​លោក Abbott មេដឹក​នាំ​បក្ស​ប្រឆាំង​បាន​ទទួល​ស្គាល់​អញ្ជឹង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​