យុវវជន​អូ​ស្ត្រាលី​ទទួល​​វ៉ាក់​សាំង​ការ​ពារ​ជំងឺកាមរោគ HPV

យុវវជន​អូ​ស្ត្រាលី​ទទួល​​វ៉ាក់​សាំង​ការ​ពារ​ជំងឺកាមរោគ HPV

យុវវជន​អូ​ស្ត្រាលី​ទទួល​​វ៉ាក់​សាំង​ការ​ពារ​ជំងឺកាមរោគ HPV

ដាក់​បញ្ចូល​ពេល 15 February 2013, 16:36 AEST

នៅ​ថ្ងៃ​នេះ​រដ្ឋា​ភិបាល​អូ​ស្ត្រាលី​បាន​ចាប់​ផ្តើម​សម្ពោធ​ការ​ផ្តល់​វ៉ាក់​សាំង​ថ្នាក់​ជាតិ​ដើម្បី​ការ​ពារ​ក្មេង​ប្រុស​ពីការ​ឆ្លង​កាម​រោគ​ប្រភេទ HPV។

ក្នុង​ករណី​ខ្លះ​ កាមរោគ HPV ​ដែល​បណ្ដាល​ឲ្យ​មាន​ពងបែក​នៅ​តាម​ស្បែក​ក្នុង​ផ្នែក​សំខាន់ៗ​នៃ​រាងកាយ​នោះ អាច​​បណ្តាល​ឲ្យ​កើត​​ជំងឺ​មហា​រីកដៃ​ស្បូនចំពោះស្រ្តី។ រហូត​មក​ទល់​ពេល​នេះ​គេ​មាន​តែ​​កម្ម​វិធី​ផ្តល់​វ៉ាក់​សាំង​ដល់​ក្មេង​ស្រី ​ដែល​មាន​អាយុ​ពី ១២ ទៅ ១៣​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​បាន​ចាប់​ផ្តើម​ធ្វើឡើង​​ចាប់​តាំង​តែ​ពី​ឆ្នាំ ២០០៧​មក​ម្ល៉េះ។

ប៉ុន្តែ ​មេ​រោគ​នេះ​ក៏​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហា​រីក​ជា​ច្រើន​ប្រ​ភេទ​ទៀត​ផង​ ដែរ​ដល់​ក្មេង​ប្រុស ហើយ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​លោក Tanya Plibersek បាន​មាន​ប្រ​សាសន៍​ថា ប្រ​ទេស​អូ​ស្ត្រាលី​ជា​ប្រ​ទេស​ទី​មួយ​ហើយ​នៅលើ​ពិភព​លោក​ក្នុង​ការ​ផ្តល់​ វ៉ាក់​សាំង​ប្រ​ភេទ​នេះ​ដល់​ក្មេង​ប្រុស​ដោយ​មិន​គិត​ប្រាក់៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​