ព្រឹទ្ធ​សមា​ជិក​អូ​ស្ត្រាលី​ជំរុញ​រដ្ឋ​មន្ត្រី​លើក​ករណី​បាត់​ខ្លួន​សកម្ម​ជន​នៅ​ឡាវ

ព្រឹទ្ធ​សមា​ជិក​អូ​ស្ត្រាលី​ជំរុញ​រដ្ឋ​មន្ត្រី​លើក​ករណី​បាត់​ខ្លួន​សកម្ម​ជន​នៅ​ឡាវ

ព្រឹទ្ធ​សមា​ជិក​អូ​ស្ត្រាលី​ជំរុញ​រដ្ឋ​មន្ត្រី​លើក​ករណី​បាត់​ខ្លួន​សកម្ម​ជន​នៅ​ឡាវ

ដាក់​បញ្ចូល​ពេល 15 February 2013, 16:39 AEST

ព្រឹទ្ធ​សមា​ជិក​មក​ពី​គណបក្ស​បរិស្ថាននិយម​ ​អូ​ស្ត្រាលី​បាន​អំពាវ​នាវ​ឲ្យ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សួរ​ដេញ​ដោល​រដ្ឋា​ភិបាល​ឡាវ​ទាក់​ទង​នឹង​ការ​​បាត់​ខ្លួន​សកម្ម​ជន​សិទ្ធិ​មនុស្សឈ្មោះ​Sombath Somphone ខណៈ​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​រូបនេះ​​​គ្រោង​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រ​ទេស​នេះ​នា​សប្តាហ៍​ក្រោយ។

នគរ​បាល​ឡាវ​បាន​ចាប់​ខ្លួន​លោក Sombath Somphone​ កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ហើយ​​លោក​បាន​បាត់​ខ្លួន​តាំង​ពី​ពេល​នោះ​មក។ រដ្ឋា​ភិបាល​ឡាវ​បាន​បដិសេធ​ថា​អា​ជ្ញា​ធរ​មិន​បាន​ឃុំ​ខ្លួន​រូប​លោក​ទេ។

អង្គការ ​សហ​ប្រ​ជា​ជាតិ ក្រសួង​ការ​បរ​ទេស​អា​ម៉េ​រិក និង​សភា​អឺរ៉ុប​ បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ពី​ការ​បាត់​ខ្លួន​របស់​សកម្ម ​ជន​រូប​នេះ ប៉ុន្តែ​មក​ទល់​ពេល​នេះ​អូ​ស្ត្រាលី​មិន​ទាន់​បាន​លើក​រឿង​នេះ​ជា​សាធារណៈ​ នៅ​ឡើយ​ទេ។

ព្រឹទ្ធ​សមា​ជិក​គណបក្ស​បរិស្ថាន​លោក Lee Rhiannon បាន​មាន​ប្រ​សាសន៍​ថា​លោក​រដ្ឋ​មន្ត្រី​ Bob Carr ត្រូវ​តែ​លើក​រឿង​នេះ​ជា​មួយ​រដ្ឋា​ភិបាល​ឡាវ​ឲ្យ​បាន​ហ្មឺង​ម៉ាត់ ហើយ​ធ្វើ​របាយការណ៍​មក​វិញ​ប្រ​កប​ដោយ​តម្លា​ភាព៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​