ម្រោង​បង្កើត​ស្ថាន​ទូត​របស់​កូរ៉េខាង​ជើង​នៅ​អូ​ស្ត្រាលី​ត្រូវ​ពន្យារ

ម្រោង​បង្កើត​ស្ថាន​ទូត​របស់​កូរ៉េខាង​ជើង​នៅ​អូ​ស្ត្រាលី​ត្រូវ​ពន្យារ

ម្រោង​បង្កើត​ស្ថាន​ទូត​របស់​កូរ៉េខាង​ជើង​នៅ​អូ​ស្ត្រាលី​ត្រូវ​ពន្យារ

ដាក់​បញ្ចូល​ពេល 15 February 2013, 16:42 AEST

ផែន​ការ​នៃ​ការ​បង្កើន​ឡើង​វិញ​នូវ​ស្ថាន​ទូត​របស់ប្រទេស​​កូរ៉េ​ខាង​ជើង​​នៅ​ទី​ក្រុង​ខេន​បៀរ៉ា​នៃ​ប្រទេស​អូស្រ្តាលី​ ត្រូវ​បាន​ពន្យារ​​ពេល​ដោយ​សារ​តែ​ការ​ធ្វើ​តេស្ត​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​ក្នុង​សប្តាហ៍​នេះ។

ប្រ​ទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​តេស្ត​អា​វុធ​នុយ​ក្លេ​អ៊ែរ​ ជា​លើក​ទី​បី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ដែល​ធ្វើ​ឲ្យ​អន្តរ​ជាតិ​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​រួមទាំង​សម្ពន្ធ​ មិត្ត​របស់​ខ្លួន​គឺ​ប្រ​ទេស​ចិន​ផង។

កាល​ពី​លើក​មុន​ប្រ​ទេស​កូរ៉េ​ខាង​ជើង​បាន​លើក​ឡើង​ពី​គម្រោង​ចង់​បង្កើត​ស្ថាន​ទូត​ឡើង​វិញ​នៅ​ទី​ក្រុង​ខេន​បៀរ៉ា។

រដ្ឋា​ភិបាល​សហព័ន្ធ​អូ​ស្ត្រាលី​បាន​ស្វា​គមន៍​នូវ​គម្រោង​នេះ ពី​ព្រោះ​វា​ជា​វិធី​ក្នុង​ការ​បើក​ការ​ទំនាក់​ទំនង​រវាង​ប្រ​ទេស​ទាំងពីរ។

បើ ​តាម​លេខា​ក្រសួង​ការ​បរ​ទេស​របស់​ប្រទេស​អូស្រ្តាលី លោក Peter Varghese បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេ​អ៊ែរ​ក្នុង​សប្តាហ៍​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ ដល់​ផែន​ការ​របស់​ប្រ​ទេស​កូរ៉េ​ខាង​ជើង​ក្នុង​ការ​បញ្ជូន​អ្នក​ការ​ទូត​មក​ កាន់​ទី​ក្រុង​ខេន​បៀរ៉ា​ដើម្បី​រៀប​ចំ​បើក​ស្ថាន​ទូត៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​