ពិធីបុណ្យកត្តញ្ញូនៅចំទិវាបុណ្រនៃក្តីស្រឡាញ់ ១៤ កុម្ភៈ

ពិធីបុណ្យកត្តញ្ញូនៅចំទិវាបុណ្រនៃក្តីស្រឡាញ់ ១៤ កុម្ភៈ

ពិធីបុណ្យកត្តញ្ញូនៅចំទិវាបុណ្រនៃក្តីស្រឡាញ់ ១៤ កុម្ភៈ

ដាក់បញ្ចូលថ្ងៃ 17 February 2013, 17:06 AEST

សិស្ស​និស្សិត​មក​ពីគ្រប់​មហាវិទ្យាល័យ​ ជា​ច្រើន​រយ​នាក់បាន​ជួប​ប្រជុំ​គ្នា​ប្រារព្ធ​ទិវា​បុណ្យ​កត្តញ្ញូ​ក្រោម​ប្រធាន​បទ​ស្រឡាញ់​ខ្មែរ ដើម្បី​បង្វែរ​ទស្សនៈរបស់​យុវជន កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា​ថ្ងៃ​ទី​១៤​កុម្ភៈ​គឺ​ជា​ថ្ងៃ​បុណ្យ​សង្សារ។

និស្សិត​ សាស្ត្រាចារ្យ មន្ត្រីរាជ​រដ្ឋាភិបាល និង​សាធារណជន​ជា​ច្រើន​រយ​នាក់​បាន​ប្រារព្ធ​ពិធី​បុណ្យ កត្តញ្ញូ​ដើម្បី​ពញ្ញាក់​ស្មារតី​យុវវ័យ​កុំ​ឲ្យ​​ប្រព្រឹត្តិ​ប្រាស​ចាក​ ប្រពៃណីនិងវប្បធមខ្មែរ។

នៅ​ក្នុង​ពិធី​នោះបាន​បង្ហាញ​ឲ្យ​ឃើញ​ថា​យុវជន​ខ្មែរ​ដែល​ជា​និស្សិត សុទ្ធ​តែមា​នឆន្ទៈ​និង​ឧត្តម​គតិ ស្រឡាញ់​ជាតិ ស្រឡាញ់សង្គម និង​លើក​កម្ពស់​ប្រពៃណី វប្បធម៌​ខ្មែរ។

និស្សិត​ប្រុស​ស្រី ម្នាក់ៗ​សុទ្ធ​តែ​​មាន​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ហើយសម្លៀក​បំពាក់​នីមួយៗ បាន​បង្ហាញ​ពីសម័យ​កាល​ខុសៗ​គ្នា ក្នុង​នោះ​មាន​ការ​​ស្លៀក​​ពាក់​ក្នុង​សម័យ​អង្គរ សម័យ​លង្វែក សម័យ​សង្គម​រាស្ត្រ​និយម និង​សំលៀក​បំពាក់​ប្រពៃ​ណី​ជា​ពេល​បច្ចុប្បន្ន​ជា​ដើម។

និស្សិត​ទាំង​ឡាយ​បាន​ឡើង​ច្រៀង​និង​សូត្រ​កំណាព្យ​ជា​ក្រុម​តូចៗ ដែល​អត្ថន័យ​នៃ​កំណាព្យ​ទាំង​ឡាយ​នោះ​បញ្ជាក់​ពី​ទឹក​ចិត្ត​ស្រឡាញ់​ជាតិ និង​លើក​កម្ពស់​វប្បធម៌​ខ្មែរ។

និស្សិត​ដែល​ចូល​រួម​បាន​ថ្លែង​ថា​ពួក​គេ​រីក​រាយ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​កត្តញ្ញូ​​​ពី​ព្រោះ​ដើម្បី​បញ្ជាក់​ថា ថ្ងៃ​ទី​១៤​កុម្ភៈ​ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ដែល​យុវវ័យ​គួរ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ភាព​កត្តញ្ញូ​ដល់​ឪពុក​ម្តាយ លោក​គ្រូ​អ្នក​គ្រូ និង ចាស់​ព្រឹទ្ធាចារ្យ មិន​មែន​ជាទិវា​សម្រាប់​គូរ​ស្នេហា​នោះ​ទេ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​