អ្នក​កាន់​​ព្រះពុទ្ធ​សាសនា​ធ្វើ​ពហិការ​លើ​ការ​លក់​សាច់​ហាឡា​នៅ​ក្នុង​ប្រទេស​ស្រីលង្កា

អ្នក​កាន់​​ព្រះពុទ្ធ​សាសនា​ធ្វើ​ពហិការ​លើ​ការ​លក់​សាច់​ហាឡា​នៅ​ក្នុង​ប្រទេស​ស្រីលង្កា

អ្នក​កាន់​​ព្រះពុទ្ធ​សាសនា​ធ្វើ​ពហិការ​លើ​ការ​លក់​សាច់​ហាឡា​នៅ​ក្នុង​ប្រទេស​ស្រីលង្កា

ដាក់បញ្ចូលថ្ងៃ 18 February 2013, 16:40 AEDT

ព្រះសង្ឃ​ព្រះ​ពុទ្ធ​​សាសនា​របស់​ប្រទេស​ស្រីលង្កា​ និង​អ្នកគាំ​ទ្រ​ព្រះ​ពុទ្ធ​​សាសនា​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ធ្វើ​ពហិការ​លើ​ការ​លក់​សាច់​ហាឡា​សម្រាប់​​សាសនិក​ឥស្លាម។

ប្រជាជន​រាប់​ពាន់​នាក់​ដែល​ដឹក​នាំ​ដោយ​ព្រះសង្ឃ​រាប់​រយ​​អង្គ​​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​ខាង​ក្រៅ​ទីក្រុង​ កូឡុំបូ​នៃ​ប្រទេស​ស្រីលង្កា​ដើម្បី​ផ្សព្វផ្សាយ​ការ​ធ្វើ​ពហិការ​នេះ ដោយ​ទាមទារ​ឲ្យ​ហាង​ដែល​លក់​សាច់​ហាឡា​បញ្ចប់​នូវ​ការ​លក់​អាហារ​ហាឡា​ទាំង​អស់​នៅ​ក្នុង​​ខែ​មេសា។​

អ្នក​នាំ​ពាក្យ​​ម្នាក់​ឲ្យ​ពុទ្ធ​​សាសនិក​និយាយថា​មាន​ប្រជាពលរដ្ឋ​ស្រីលង្កា​​ច្រើន​ជាង​៩០​ភាគរយ​​គឺ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​, ហិណ្ឌូ​​សាសនា​ និង​​គ្រិស្តសាសនា​​ ហើយ​គ្មាន​ហេតុ​ផល​ណា​ដែល​អាច​ទទួល​យក​បាន​ក្នុង​ការ​បង្ខំ​ប្រជាពលរដ្ឋ​ទាំង​នោះ​ឲ្យ​បរិភោគ​ផលិតផល​ហាឡានោះទេ។​

​អ្នក​នាំ​ពាក្យ​រូប​នោះ​ក៏​បាន​ជំរុញ​ប្រជាពលរដ្ឋ​ស្រី​លង្កា​ភាគច្រើន​ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ធ្វើ​ពហិការ​ទៅ​លើ​ផលិតផល​ទាំង​ឡាយ​ណា​ដែល​មាន​ផ្លាក​សញ្ញា​ហាឡា​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ថា​ខុស​ច្បាប់​ចំពោះ​បព្វជិត​សាសនា​ឥស្លាម​ដែល​ចេញ​នូវ​សញ្ញា​ប័ត្រ​ហាឡា​ទាំង​ឡាយ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​