ក្រុម​ហ៊ុន​ផលិត​ទឹក​ដោះ​គោ​សម្រាប់​ទារក​កំពុង​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​​មាតា​​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​

ដាក់បញ្ចូលថ្ងៃ 18 February 2013, 17:48 AEST

មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដោយ​ទី​ភា្នក់ងារ​ជំនួយ​អន្តរជាតិ​ហៅ​ថា​ Save the Children បាន​រក​ឃើញ​ថា​ក្រុម​ហ៊ុន​ផលិត​ទឹក​ដោះ​គោ​សម្រាប់​ទារក​កំពុង​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​​មាតា​ដែល​ទើប​តែ​សម្រាល​កូន​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដោយ​ទាំង​​រួម​ទាំង​​ប្រទេស​ចិន​ និង​ប្រទេស​ប៉ាគីស្ថាន។

លោក​ស្រី​ Lynne Benson​ ពី​អង្គការ​ Save the Children​ របស់​ប្រទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​​ការ​ធ្លាក់​ចុះ​អ​ត្រា​បំបៅ​ទឹក​ដោះ​ម្តាយ​គឺ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ​ត្រា​មរណភាព​របស់​កុមារ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។​

លោក​ស្រី​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​គេ​អាច​សង្រ្គោះ​​ជីវិត​ទារក​ចំនួន​ប្រាំបី​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ប្រសិន​បើ​ទារក​ទាំង​នោះ​បាន​ទទួល​ទឹក​ដោះ​ដំបូង​របស់​ម្តាយ​ក្នុង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​​ប្រសូត្រ​ចេញ​ពី​ផ្ទៃ​ម្តាយ​ ពី​ព្រោះ​​ទឹកដោះ​ម្ដាយ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​​បង្ការ​រោគ​របស់​ទារក​ទាំង​នោះ​​៕

រឿង​​សំខាន់​ៗ​