មេធាវី​ផ្នែក​សិទ្ធិ​មនុស្ស​ថា​ការ​និរទេស​តំណាង​រាស្រ្ត​អូស្រ្តាលីចេញពី​ម៉ាឡេស៊ី​ គឺ​ជា​រឿងគួរ​ឲ្យអស់​សំណើច

ដាក់បញ្ចូលថ្ងៃ 18 February 2013, 17:06 AEST

មេធាវី​ផ្នែក​សិទ្ធិ​មនុស្ស​ម្នាក់​បាន​ពិពណ៌នា​ការ​និរទេស​លោក​ Nick Xenophon​ តំណាង​រាស្រ្ត​ឯករាជ្យ​របស់​អូស្រ្តាលី​ គឺ​ជា​​វិធានការ​ដែល​គួរ​ឲ្យ​អស់​សំណើច​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី។

លោក​​តំណាង​រាស្រ្ត​ Xenophon​​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ចូល​រួម​ជាមួយ​គណៈ​ប្រតិភូ​តំណាង​រាស្រ្ត​អូស្រា្តលី​ ៣​នាក់​ផ្សេង​ទៀត​មកពី​គណបក្ស​ផ្សេងៗ​​ដើម្បី​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​, គណបក្ស​ប្រឆាំង​ និង​មន្រ្តី​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​

តំណាង​រាស្រ្ត​អូស្រា្តលី​បាន​រំ​​ពឹង​ទុក​ថា​នឹង​បាន​ជួប​ជាមួយ​សមាជិក​របស់​ចលនា​ Bersih​ ដែល​បាន​ស្នើ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។​

លោក​ Edmund Bon​ មេធាវី​ផ្នែក​​សិទ្ធិ​មនុស្ស​បាន​ប្រាប់​ Radio Australia​ ឲ្យ​ដឹង​ថា​​បើ​តាម​ទស្សនៈ​ផែ្នក​ច្បាប់​ គឺ​ថា​តើ​ការ​និរទេស​នេះ​មាន​លក្ខណៈ​សម​ហេតុ​ផល​ និង​សម​ស្រប​តាម​ច្បាប់​ដែរ​ឬ​យ៉ាង​ណា ​ក្នុង​ការ​ហាម​ឃាត់​នរណា​ម្នាក់​ដែល​ជា​អ្នកគាំ​ទ្រ​​ចលនា​ប្រជា​ធិបតេយ្យ​មិន​ឲ្យ​ចូល​​ទឹ​ក​ដី​ម៉ាឡេស៊ី​នោះ​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​