​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ការ​លើក​​ កម្ពស់​យេនឌ័រ

​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ការ​លើក​​ កម្ពស់​យេនឌ័រ

​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ការ​លើក​​ កម្ពស់​យេនឌ័រ

ដាក់បញ្ចូលថ្ងៃ 19 February 2013, 17:03 AEST

ក្រុម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​មក​ជួប​ជុំ​គ្នា​ពិនិត្យ​ និង​វាយ​តម្លៃ​លើ​ការងារ​លើក​កម្ពស់​យេនឌ័រ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១២​ និង​លើក​ទិសដៅ​សកម្មភាព​ឆ្នាំ​២០១៣​ រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹង​ កន្ថាផាវី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ (ក.ជ.ក.ស) ដើម្បី​ស្រ្តី​ឲ្យ​ដឹង​ថា​ការងារ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​មាន​កម្រិត​នៅ​ឡើយ​ ​ដោយ​សារ​ពេល​ខ្លះ​ការ​ចូល​រួម​របស់​​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​បាន​ធ្វើ​ទៅ​ជាប់​ជា​ប្រចាំ។​

លោកស្រី​បន្ថែម​ថា​ការងារ​អនុវត្ត​ច្បាប់​នា​ពេល​កន្លង​មក​ គឺ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ដូចជា​អំពើ​ហិង្សា​​លើ​ស្រ្តី​មិន​ត្រូវ​បាន​សមត្ថកិច្ច​អើពើ​ប៉ុន្មាន​នោះ​ទេ​ដែល​នាំ​ឲ្យ​ការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​នៅ​មាន​កម្រិត។​

កិច្ច​ប្រជុំ​ដែល​មាន​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​ជា​អនុ​ប្រធាន​កិត្តិយស​នៃ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ចូលរួម​ផង​ដែរ​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ស្តាប់​នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​លោក​ស្រី​រដ្ឋមន្រ្តី​ បញ្ជាក់​ថា​សមត្ថភាព​របស់​ស្រ្តី​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក៏​នៅ​មាន​កម្រិត​ផង​ដែរ​ ដែល​ជា​ប្រការ​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម៕​

 

រឿង​​សំខាន់​ៗ​