អូស្រ្តាលី​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​របស់​កុមារ​ដែល​ជា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ក្រៅ​ប្រទេស

អូស្រ្តាលី​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​របស់​កុមារ​ដែល​ជា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ក្រៅ​ប្រទេស

អូស្រ្តាលី​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​របស់​កុមារ​ដែល​ជា​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ក្រៅ​ប្រទេស

ដាក់បញ្ចូលថ្ងៃ 19 February 2013, 17:07 AEST

ប្រធាន​ក្រុម​ឯករាជ្យ​មួយ​ដែល​ផ្តល់​យោបល់​ដល់​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​អំពី​សុខភាព​ផ្លូវ​ចិត្ត​របស់​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ក្រៅ​ប្រទេស​មាន​ប្រសាន៍​ថា​ ឯកសារ​ដែល​រៀប​រាប់​យ៉ាង​លម្អិត​ពី​ការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​បង្ហាញ​​អំពី​មូលហេតុ​ដែល​គេ​មិន​គួរ​​ឃុំ​ឃាំង​កុមារ។

ឯកសារ​របស់​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​ដែល​ក្រុម​តស៊ូ​មតិ​នៅ​ក្នុង​ទីក្រុង​ ដាវិន​នៃ​ប្រទេស​អូស្ត្រាលី​​បាន​ទទួល​ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​សេរី​ភាព​ក្នុង​ការ​ទទួល​ពត៌មាន​នោះ​​ បាន​ចង្អុល​បង្ហាញ​ថា​មាន​កុមារា​អាយុ​ ៩​ឆ្នាំ​ម្នាក់​បាន​ព្យាយាម​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​លើស​​កម្រិត​ ហើយ​កុមារា​អាយុ​ ១០ឆ្នាំ​ម្នាក់​ផ្សេង​ទៀត​បាន​អារ​កដៃ​របស់​​របស់​ខ្លួន។​​​​​

ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​និយាយ​ថា​ចាប់​តាំង​ពី​មាន​ករណី​មួយ​ចំនួន​កើត​ឡើង​​ក្នុង​ឆ្នាំ​ ២០១១​ មក​ ក្រសួង​បាន​ពង្រឹង​នូវ​សេវា​ និង​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ហើយ​ក៏​បាន​កាត់​បន្ថយ​រយៈពេល​ឃុំ​ឃាំង។​ ជាលទ្ធផល​ ការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​ក៏​បាន​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រី​សាស្រ្តាចារ្យ​ Louise Newman​​ ផ្នែក​សតិ​វិទ្យា​នៃ​មហា​វិទ្យា​ល័យ​ Monash​ មាន​ប្រសាសន៍​ថា​ការ​ធ្វើ​ទារុណកម្ម​ខ្លួន​ឯង​នៅ​មិន​ទាន់​​​បញ្ឈប់​បានទាំង​ស្រុង​នៅ​ឡើយ​ទេ៕

រឿង​​សំខាន់​ៗ​