អង់គ្លេស​នឹង​ពង្រីក​ផ្នែក​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា

អង់គ្លេស​នឹង​ពង្រីក​ផ្នែក​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា

អង់គ្លេស​នឹង​ពង្រីក​ផ្នែក​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា

ដាក់បញ្ចូលថ្ងៃ 19 February 2013, 17:11 AEST

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ David Cameron​ បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌា​សម្រាប់​ទស្សនកិច្ច​រយៈពេល​ ៣​ថ្ងៃ​ ក្នុង​គោល​បំណង​ពង្រីក​ផ្នែក​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា។

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​​បន្ធូរ​បន្ថយ​ច្បាប់​ និង​បែប​បទ​ផ្លូវការ​​ក្នុង​ការ​ដេញ​ថ្លៃ​ ដើម្បី​លើក​ទឹក​ចិត្ត​ការ​ធ្វើ​វិនិយោគ​ និង​ពាណិជ្ជកម្ម​​ថែម​ទៀត​ពី​សំណាក់​ពាណិជ្ជករ​អង់គ្លេស។​

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​បាន​ដឹក​នាំ​គណៈប្រតិភូ​ពាណិជ្ជកម្ម​អង់គ្លេស​ទៅ​ក្រៅ​ប្រទេស​ដ៏​ធំ​ជាង​គេ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​

តំណាង​ក្រុម​ហ៊ុន​ធំៗ​ដូច​ជា​ B-A-E Systems, Rolls Royce ​និង​ English Premier League​បាន​អម​ដំណើរ​​លោក​នាយករដ្ឋ​មន្រ្តី​អង់គ្លេស​​រូបនេះ។

​​​លោក​នាយក​រដ្ឋ​មន្ត្រី​ Cameron​ មាន​ប្រសាសន៍​ថា​ប្រទេស​អង់គ្លេស​អាច​បង្កើត​ភាព​ជា​ដៃ​គូ​​មួយ​ដ៏ឆ្នើម​​ក្នុង​ចំណោម​ដៃ​គូ​ធំៗ​​​ក្នុង​ទសវត្សរ៍​ទី២១​ នៅ​ប្រទេស​ឥណ្ឌា។​

ប្រទេស​ឥណ្ឌា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​នាំ​មុខ​គេ​មួយ​នៅ​ក្នុង​ទសវត្សរ៍​នេះ​ ហើយ​ប្រទេស​អង់គ្លេស​ចង់​ធ្វើ​ជា​ដៃ​គូ​របស់​ឥណ្ឌា។​

លោក​បាន​បញ្ជាក់​ទៀត​ថា​លោក​ប្រហែល​ជា​នឹង​សម្រួល​​ដំណើរ​ការ​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​ពាណិជ្ជករ​ឥណ្ឌា​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ហើយ​ក៏​ប្រហែល​ជា​​មាន​ការ​ចូល​រួម​ចំណែក​ពីប្រទេស​អង់គ្លេស​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ Mumbai​ និង​ ទីក្រុង​ Bangalore នៃ​ប្រទេស​ឥណ្ឌា​ផង​ដែរ៕

រឿង​​សំខាន់​ៗ​