ការ​ចរចា​ពាណិជ្ជកម្ម​សេរីត្រី​ភាគី​មួយ​រវាង​ជប៉ុន​ ចិន​ និង​កូរ៉េ​ខាង​ត្បូង

ការ​ចរចា​ពាណិជ្ជកម្ម​សេរីត្រី​ភាគី​មួយ​រវាង​ជប៉ុន​ ចិន​ និង​កូរ៉េ​ខាង​ត្បូង

ការ​ចរចា​ពាណិជ្ជកម្ម​សេរីត្រី​ភាគី​មួយ​រវាង​ជប៉ុន​ ចិន​ និង​កូរ៉េ​ខាង​ត្បូង

ដាក់បញ្ចូលថ្ងៃ 19 February 2013, 16:50 AEDT

បើ​តាម​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ថា​ រដ្ឋាភិបាល​ជប៉ុន​, ចិន​ និង​កូរ៉េ​ខាង​ត្បូង​នឹង​ជួប​ប្រជុំ​ដំណាក់​កាល​ដំបូង​រយៈពេល​ ២​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ពុធ​នេះ​ នៅ​ក្នុង​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន​ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​សម្រាប់​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីត្រី​ភាគី​មួយ។

ការ​ពិភាក្សា​ស្ដីពីការ​អនុវត្តន៍​ការងារ​​នឹង​​ប្រព្រឹត្ត​ទៅ​មុន​ពេល​កិច្ច​ចរចា​លើក​ទី​ ១​ នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​គេ​រំពឹង​ថា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ចុង​ខែ​មីនា​ ឬ​ក៏​ដើម​ខែ​មេសា​ខាង​មុខ​នេះ។​

ទីក្រុង​តូក្យូ​កំពុង​ស្វែងរក​ការ​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​អាស៊ី​ ដោយ​ទុក​មួយ​អន្លើ​នូវ​ភាព​តាន​តឹង​លើ​បញ្ហា​ជម្លោះ​ទឹក​ដី។​

​​កាល​ពី​ចុង​ខែ​វិចិ្ឆកា​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​, ចិន​ និង​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ជា​ផ្លូវ​ការ​ក្រៅកិច្ច​ប្រជុំ​កំពូល​អាស៊ី​ អាគ្នេយ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ថា​ប្រទេស​ទាំង​បី​នឹង​ចាប់ផ្តើម​ការ​ចរចា​ត្រី​ភាគី​មួយ៕​

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​