អូស្រ្តាលី​ដាក់​ចេញ​​នូវ​គោល​ការណ៍​ណែនាំ​ស្តី​ពី​ចំណី​អាហារ​ថ្មី

អូស្រ្តាលី​ដាក់​ចេញ​​នូវ​គោល​ការណ៍​ណែនាំ​ស្តី​ពី​ចំណី​អាហារ​ថ្មី

អូស្រ្តាលី​ដាក់​ចេញ​​នូវ​គោល​ការណ៍​ណែនាំ​ស្តី​ពី​ចំណី​អាហារ​ថ្មី

ដាក់បញ្ចូលថ្ងៃ 19 February 2013, 17:15 AEST

មូលនិធិ​ជំងឺ​បេះដូង​ជាតិ​និយាយ​ថា​មូលនិធិ​បាន​ដាក់​ចេញ​​នូវ​គោល​ការណ៍​ណែនាំ​ស្តី​ពី​របប​ អាហារ​ថ្មី​​សម្រាប់​ប្រទេស​អូស្ត្រាលី​​ដោយ​ទទួល​ស្គាល់​នូវ​សារៈសំខាន់​​នៃ​ប្រភេទ​ខ្លាញ់​ដែល​គេ​ហៅ​ថា​ "​ខ្លាញ់​ល្អ" ជា​ជាង​គ្រាន់​តែ​ផ្តោត​ទៅ​លើ​​ការ​បរិភោគ​ជាតិ​ខ្លាញ់​កម្រិត​ទាប។

ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ឱសថ​ និង​សុខភាព​ជាតិ​បាន​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ដែល​ដាក់​ចេញ​ចុង​ក្រោយ​បំផុត​ ដែល​ធ្វើ​ការ​បែង​ចែក​ភាព​ខុស​គ្នា​រវាង​សារធាតុ​ polyunsaturated​ ឬ "សារធាតុ​ខ្លាញ់​ល្អ" និង​ "សារធាតុ​ខ្លាញ់​មិន​ល្អ" ដែល​ហៅ​ថា "bad fats"​ ដោយ​រួម​មាន​ដូច​ជា​​សារ​ជាតិ​ខ្លាញ់​ដែល​​មាន​នៅ​ក្នុង​សាច់​ និង​សារធាតុ​ខ្លាញ់​ពី​ចំណី​អាហារ​​បំពង​ និង​នំ។​

វេជ្ជ​បណ្ឌិត​ Lyn Roberts​ ប្រធាន​មូលនិធិ​សុខភាព​ មានប្រសាសន៍​ថា​ប្រជាពលរដ្ឋ​អូស្រ្តាលី​បាន​ទទួល​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដូច្នេះ​គោលការណ៍​ថ្មី​បញ្ជាក់​ឲ្យ​ពលរដ្ឋ​យល់​ថា​ ការ​​ផ្លាស់​ប្ដូរ​ពី​របប​អាហារ​ដែល​ប្រើ​ខ្លាញ់​មិន​ល្អ ទៅ​ការ​ទទួល​ទាន​របប​អាហារ​ដែល​មាន​ខ្លាញ់​ល្អ​វិញ គឺជា​រឿង​សំខាន់៕​​​​​​​​​​​​​​

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​