អង្គ​ការ​សហប្រជាជាតិ​កំណត់​យក​បញ្ហា​រលាយ​ទឹក​កក​នៅ​តំបន់​អាកទិក​ជា​​អាទិភាព​ចម្បង​សម្រាប់​​ឆ្នាំ​ ២០១៣​

ដាក់បញ្ចូលថ្ងៃ 19 February 2013, 17:23 AEST

អង្គ​ការ​សហប្រជាជាតិ​កំពុង​អំពាវនាវ​​ឲ្យ​មាន​ការ​ការពារ​តំបន់​អាកទិក​ដ៏​មាន​ទ្រង់​ទ្រាយ​ធំ​មួយ​ដើម្បី​ទប់​ស្កាត់​ការ​រលាយ​ទឹកកក​​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​តំបន់​​ដែល​ងាយ​រង​គ្រោះ។​

អង្គ​ការ​សហប្រជាជាតិ​បាន​កំណត់​យក​បញ្ហា​រលាយ​ទឹក​កក​នៅ​តំបន់​អាកទិក​ជា​អាទិភាព​ចម្បង​មួយ​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០១៣​ របស់​អង្គ​ការ​សហប្រជាជាតិ។​

ការ​ស្រាវជ្រាវ​ផ្នែក​ភូមិ​សាស្រ្ត​របស់​សហរដ្ឋ​អាម៉េរិក​មួយ​បាន​​ទស្ស​ទាយ​ថា​មាន​ឧស្ម័ន​ធម្មជាតិ​ដែល​មិន​ទាន់​រក​ឃើញ​ក្នុង​ពិភពលោក​ប្រមាណ​ជា​ ៣០ភាគរយ និង​ធនធាន​ប្រេង​ដ៏​ច្រើន​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​អាកទិក។​

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​ព្រមាន​ដល់​ក្រុម​ប្រឹក្សា​តំបន់​អាកទិក​ដែល​រួម​មាន​ប្រទេស​កាណាដា​,​ ដាណឺម៉ាក, រុស្សី, និង​សហរដ្ឋ​អាម៉េរិក​​ ក្នុង​ការ​ធានា​ឲ្យ​មាន​នូវ​ការ​​រុក​រក​ធនធាន​ទាំង​ឡាយ​ដែល​ធ្វើ​ឡើង​ដោយ​ភាព​ទទួល​ខុស​ត្រូវ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​