ផ្នូរ​ប៉ុល​ពត​និង​ផ្ទះ​តាម៉ុក​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាក់ទាញ​ចំណា​ប់អារម្មណ៍​ភ្ញៀវ​ទេសចរ

ផ្នូរ​ប៉ុល​ពត​និង​ផ្ទះ​តាម៉ុក​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាក់ទាញ​ចំណា​ប់អារម្មណ៍​ភ្ញៀវ​ទេសចរ

ផ្នូរ​ប៉ុល​ពត​និង​ផ្ទះ​តាម៉ុក​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាក់ទាញ​ចំណា​ប់អារម្មណ៍​ភ្ញៀវ​ទេសចរ

ដាក់បញ្ចូលថ្ងៃ 20 February 2013, 17:51 AEDT

លំនៅដ្ឋាន និង​ថ្នូរកប់សព ​​របស់អតីត​មេដឹកនាំ​ខ្មែរក្រហម នៅ​ស្រុក​​​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ បាន​ក្លាយជា​ទីសក្ការៈគោរពបូជា​សក្ដិ​សិទ្ធិ​​ និង​​ក្លាយ​ជារមណីយ​​ដ្ឋាន​ទេចរណ៍​​​ដ៏​ពេញ​​និយម​។ ​

មន្ត្រី​​មន្ទីរ​ទេសចណ៍​ខេត្ត​ឧត្តរ​មានជ័យ និយាយ​ថា ផ្ទះ​របស់​​តាម៉ុក អតីត​​មេទ័ពសម័យ​​ខ្មែរ​​ក្រហម ត្រូវ​​​បាន​​មន្ទីរទេសចរណ៍​ខេត្ត​នេះ ដាក់​បញ្ជូន​ជារមណីយដ្ឋាន​ទេសចរណ៍ មួយ​ក្នុង​ចំណោម​រមណីយ​ដ្ឋាន​​ផ្សេង​​ទៀត ដើម្បី​បម្រើ​ឲ្យភ្ញៀវទេសចរជាតិ និង​អន្តរ​ជាតិ​ចូល​ទស្សនា។

លោកថា អតីតផ្ទះ របស់តាម៉ុក ដែលមានទីតាំងនៅ​ស្រុក​អន្លង់វែង ខេត្តឧត្តរ​មានជ័យ ទទួល​បាន​ភ្ញៀវ​​​ទេសចរ​​ចូល​ទស្សនាជា​ប្រចាំ ជា​ពិសេស​នៅ​ថ្ងៃ​ចុងសប្តាហ៍ និង​ថ្ងៃ​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ។

ថ្នូរ​​កប់​សព​របស់​លោក ប៉ុល ពត អតីត​មេដឹកនាំ​ខ្មែរ​ក្រហម មាន​ទីតាំងនៅឃុំ​ត្រពាំង​ព្រៃ​ ស្រុក​អន្លង់​វែង ក្បែរ​ច្រក​ព្រំដែន​កម្ពុជា​ថៃ ជាំ​ស្រងុំា បាន​ក្លាយជាទី​សក្ការៈ​បូជា​ដ៏​ពេញនិយម និង​សក្ដិសិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ​ជិ​ត​ឆ្ងាយ ដែល​បាន​ទៅធ្វើ​បន់​ស្រន់​លើបញ្ហា​អ្វី​មួយ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​