កម្ពុជា​កសាង​រូប​សំណាក​ព្រះបាទនរោត្តម​សីហនុ

កម្ពុជា​កសាង​រូប​សំណាក​ព្រះបាទនរោត្តម​សីហនុ

កម្ពុជា​កសាង​រូប​សំណាក​ព្រះបាទនរោត្តម​សីហនុ

ដាក់បញ្ចូលថ្ងៃ 24 February 2013, 15:15 AEDT

នៅ​ថ្ងៃ​ពុធ​ ម្សិល​មិញ​នេះ កម្ពុជា​បាន​ចាប់​ផ្តើម​កសាង​រូប​សំណាក​ ព្រះ​បាទ​ នរោត្តម​ សីហនុ ដើម្បី​រំលឹក​ដល់​សមិទ្ធិ​ផល​របស់​សម្តេច​ក្នុង​ការ​ការពារ​ឯករាជ្យភាព​ បូរណភាព​ អភិវឌ្ឍន៍​និង​ឯកភាព​ជាតិ​ខ្មែរ។

អភិបាល​ក្រុង​ភ្នំ​ពេញ លោក កែប ជុតិមា បានថ្លែង​ក្នុង​ពិធី​បើក​សម្ពោធថា​ រូប​សំណាក​របស់​ព្រះ​បាទ​នរោត្តម​​សីហនុ ដែល​មាន​កំពស់​៤.៥ ម៉ែត្រ​ ត្រូវ​បាន​កសាង​ឡើង​ពី​ស្ពាន់​សុទ្ធ ហើយ​នឹងត្រូវដាក់​​ក្នុង​​ស្ដូប​កំពស់ ២៧ ម៉ែត្រ​។ លោក​និយាយ​ថា រូបសំណាកនេះនឹង​ត្រូវ​​កសាង​រួច​នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា​ខាង​មុខ​នេះ ដែលចំណាយ​ថវិកា​អស់​ប្រ​មាណ ១.១ លាន​ដុល្លារ​អាម៉េ​រិក​៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​