បក្សប្រឆាំង​ដាក់ចេញនូវ​គោល​នយោបាយ​​សំខាន់​៣​ចំណុច

បក្សប្រឆាំង​ដាក់ចេញនូវ​គោល​នយោបាយ​​សំខាន់​៣​ចំណុច

បក្សប្រឆាំង​ដាក់ចេញនូវ​គោល​នយោបាយ​​សំខាន់​៣​ចំណុច

ដាក់បញ្ចូលថ្ងៃ 21 February 2013, 17:03 AEST

លោក Tony Abbott មេដឹកនាំ​បក្សប្រឆាំង​អូស្ត្រាលី​បាន​ដាក់​កំណត់​ពេល​យ៉ាង​តែង​​ដល់ខ្លួន​លោក​ផ្ទាល់​​ ក្នុងការ​បញ្ឈប់​ទូក​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន មិន​ឲ្យ​ចូលមក​កាន់​ដែនទឹក​អូស្ត្រាលី​ទៀត​ឡើយ​ បើសិនជា​លោក​ជាប់​ឆ្នោត។

មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​បានលើកនូវ​បញ្ហា​សំខាន់​ៗ​៣​ របស់​បក្ស។ លោក​មានគម្រោង​បំបាត់​ចោលនូវ​ពន្ធ​លើ​កាបោន ព្រមទាំង​ពន្ធ​រ៉ែ និង​បញ្ឈប់​ទូក​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន។

លោក Wayne Swan រដ្ឋមន្រ្ដី​ផែនការ​ថវិកាជាតិ​​យល់ថា លោក Tony Abbott មិនអាច​ធ្វើការងារទាំងនេះ​បានឡើយ។

ព្រម​ពេល​នេះ​ដែរ ​កូដកម្ម​អត់អាហារ​កំពុងតែ​ប្រព្រឹត្តទៅ​នៅ​មន្ទីរឃុំ​ឃាំង​អន្តោប្រវេសន៍​នៅលើកោះ ណូរូ ដោយបណ្ដា​សកម្មជន​ជនភៀសខ្លួន​និយាយ​ថា  ជនជាប់​ឃុំ​អ៊ីរ៉ង់​ចំនួន​៤នាក់​បានដេរមាត់​របស់ខ្លួន​ជិត​ដើម្បីកូដកម្មអត់អាហារនេះ៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​