រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​ធ្វើ​ទស្សនកិច្ចនៅ​ប្រទេសឡាវ

រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​ធ្វើ​ទស្សនកិច្ចនៅ​ប្រទេសឡាវ

រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​ធ្វើ​ទស្សនកិច្ចនៅ​ប្រទេសឡាវ

ដាក់បញ្ចូលថ្ងៃ 21 February 2013, 16:30 AEST

លោក Bob Carr រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​​មាន​​ប្រសាសន៍ថា  លោកបាន​ជួប​ពិភាក្សា​ជាមួយនឹង​រដ្ឋមន្រ្ដី​​ការបរទេស​ឡាវ​រួច​ហើយ ហើយ​លោក​គ្រោងនឹង​លើ​ក​យក​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បាត់ខ្លួន​របស់​លោក Sombath Somphone ទៅ​ពិភាក្សា​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី​ឡាវទៀត។

លោក Sombath Somphone បានបាត់ខ្លួន​តាំងពីលោក​ត្រូវ​ប៉ូលិស​ឃាត់​ទុក​កាលពី​ពាក់​កណ្ដាល​ខែធ្នូ​​ឆ្នាំមុន។ ប៉ុន្តែ​រដ្ឋាភិបាល​ឡាវ​បាន​ប្រកែក​ថា​​ អាជ្ញាធរ​មិនបាន​ឃុំ​ខ្លួន​លោក​ Sombath Somphone ឡើយ។

រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​បាននិយាយ​ប្រាប់​ Radio Australia ថា រដ្ឋាភិបាលឡាវ​ យល់ពីក្ដី​បារម្ភ​ពាក់ព័ន្ធនឹង​ការ​បាត់ខ្លួន​របស់​បុរសជនជាតិ​ឡាវ​ម្នាក់នេះ​ ដែលគេ​ស្គាល់​ថា​ជា​មេដឹកនាំ​អង្គការក្រៅ​រដ្ឋាភិបាលមួយ​នៅ​ប្រទេស​ឡាវ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​