រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​បញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​បោសសម្អាត​គ្រាប់​បែក​មិនទាន់ផ្ទុះ​នៅប្រទេស​ឡាវ

ដាក់​បញ្ចូល​ពេល 21 February 2013, 15:54 AEST

រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​កាលពីម្សិលមិញនេះ​បានបញ្ជាក់​សាឡើងវិញ​នូវ​ការ​ប្ដេជ្ញាចិត្ត​​របស់​រដ្ឋាភិបាល​លោក​ក្នុងការ​ជួយ​ប្រទេស​ឡាវ​បោសសម្អាត​គ្រាប់​បែក​មិន ទាន់​ផ្ទុះ និង​​គ្រាប់​មីន​​ចេញពី​ដីកសិកម្ម​និង​ផ្ទៃ​ដី​ឯទៀត​ដែលមាន​គ្រប់​បែក​និង​គ្រាប់​មីន។

លោក Bob Carr បាននិយាយថា ​ប្រទេស​អូស្រ្តាលី​នឹង​ផ្ដល់​​ថវិកា​ចំនួន​៥លាន​៤សែន​ដុល្លារ​ថែម​ទៀត ​ដើម្បីជួយ​ដល់​កិច្ច​ខំប្រឹង​ប្រែង​​បោសសម្អាត​​គ្រាប់​បែក​និងគ្រាប់​មីន​មិន ទាន់​ផ្ទុះ​ទាំងនេះ។ ​​ជំនួយនេះ​​ក៏​ផ្តោតទៅលើ​​​ការអប់រំ​អំពី​ហានិភ័យ និងជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​គ្រឿងអាវុធ​យុទ្ធភណ្ឌទាំងនេះ​ដែរ។

មាន​មនុស្សជាង​២ម៉ឺននាក់​បាន​ស្លាប់​ឬរបួស​ដោយសារ​តែគ្រោះ​ថ្នាក់​​គ្រាប់បែក​និងគ្រាប់​មីន​មិនទាន់​ផ្ទុះ​​នៅក្នុងរវាងពេល​៤​ទសវត្សរ៍​​ តាំងពី​សង្រ្គាម​ឥណ្ឌូចិន​បាន​ចប់ទៅ​នៅឆ្នាំ ១៩៧៤។

ភាគច្រើន​នៃ​ជនរងគ្រោះ​គឺជា​កុមារ​ ហើយ​ចំនួនមរណភាព​​មានការកើន​ឡើងជា​រៀងរាល់ឆ្នាំ។

គ្រាប់មីន​ គ្រាប់​បែក​ចង្កោម និង​​គ្រឿង​ផ្ទុះ​ដែលសេសសល់​ពី​សង្រ្គោះ​ធ្វើ​ការគំរាម​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​​ជាច្រើន​ មាន​ដូចជា​ឡាវ​និង​កម្ពុជា​ជាដើម៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​