ព្រះ​មហាក្សត្រ​កម្ពុជា និងមាតា យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​ប្រទេស​ចិន

ព្រះ​មហាក្សត្រ​កម្ពុជា និងមាតា យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​ប្រទេស​ចិន

ព្រះ​មហាក្សត្រ​កម្ពុជា និងមាតា យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​ប្រទេស​ចិន

ដាក់បញ្ចូលថ្ងៃ 21 February 2013, 16:06 AEST

ព្រះ​មហាក្សត្រ​កម្ពុជា សម្តេច​ព្រះនរោត្តម សីហមុនី និង​មាតា​របស់​ទ្រង់ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​យាង​ចាកចេញ​ពីរាជធានី​ភ្នំពេញ ទៅកាន់​ទីក្រុង​ប៉េកាំងនៃ​ប្រទេសចិន ដើម្បី ពិនិត្យ​ព្រះរាជ​សុខភាព។

អ្នកអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះនរោត្តម​សីហនុ បាន​មាន​បន្ទូល​ប្រាប់​អ្នកកាសែត នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ព្រះរាជ​សុខភាព​​របស់​ក្សត្រទាំង២អង្គ​​មាន​លក្ខណៈ​ល្អប្រសើរទេ ប៉ុន្តែការ​យាងទៅនេះ គឺ​ជាការ​តាមដាន តាម​វេជ្ជ​បញ្ជា​តែប៉ុណ្ណោះ។

អ្នកអង្គ​ម្ចាស់ ​បានឱ្យដឹង​ទៀតថា ជាទូទៅ​ ព្រះមហាក្សត្រ ទ្រង់​ពិនិត្យ​ព្រះរាជ​សុខភាព​ដោយវេជ្ជ​បណ្ឌិត​ចិន រៀង​រាល់​៦ខែ ម្តង ដែល​គ្រា​មុននេះ បានធ្វើ​ឡើង​កាលពី​ខែសីហា ឆ្នាំ​២០១២។

ក្នុងពិធី​ជូន​ដំណើរ​នោះ លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន មិន​បាន​ថ្លែង​សារអ្វី​ទៅកាន់អ្នក​សែត​នោះទេ ក្រៅពី​ចូលរួម​អម​ដំណើរ​តែ​ប៉ុណ្ណោះ។

ការយាង​ចាក​ចេញនេះ បាន​ធ្វើឡើង​ជាលើក​ដំបូង បន្ទាប់ពី​ការរៀប​ចំព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព សម្តេច​ឪ ព្រះ​នរោត្តម សីហនុ ដែល​យាង​ចូល​ទិវង្គត កាល​ពីពាក់ខែ​តុលា ​ឆ្នាំ២០១២៕

 

 

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​