អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោនចំនួន​៩៨នាក់​បាន​ស្លាប់នៅ​លើ​កាណូត​តាមផ្លូវ​ធ្វើ​ដំណើរ

អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោនចំនួន​៩៨នាក់​បាន​ស្លាប់នៅ​លើ​កាណូត​តាមផ្លូវ​ធ្វើ​ដំណើរ

អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោនចំនួន​៩៨នាក់​បាន​ស្លាប់នៅ​លើ​កាណូត​តាមផ្លូវ​ធ្វើ​ដំណើរ

ដាក់​បញ្ចូល​ពេល 21 February 2013, 17:21 AEDT

លោក ​Brendan O'Connor រដ្ឋមន្រ្ដី​អន្តោប្រវេសន៍​អូស្ត្រាលី​បាន​ស្នើ​សុំឲ្យ​​បក្សប្រឆាំង​គិតសា​ឡើងវិញ​​អំពី​គោល​ជំហរ​ប្រឆាំងនឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ស្ដី​ពី​ដំណោះ​ស្រាយ​លើ​ញ្ហា​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន ជាមួយនឹង​ប្រទេស​ម៉ាឡេស៊ី ក្រោយពី​របាយការណ៍​ទើប​មកដល់​ថ្មីៗនេះ​បាន​ឲ្យ​ដឹង​ថា​មាន​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ចំនួន​៩៨​នាក់​​​បាន​ស្លាប់​ នៅពេល​ដែលពួកគេ​បាន​ព្យាយាម​ធ្វើ​ដំណើរ​តាម​ទូក​មក​ប្រទេស​អូស្រ្តាលី  ឬ ​ប្រទេស​​ឥណ្ឌូណេស៊ី។

ប៉ូលិស​ស្រីលង្កា និយាយ​ថា ​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​មកពី​ប្រទេសភូមា​ដែល​គេ​បាន​ស្រង់ចេញ​ពី​នាវា​​ដែល​កំពុងតែ​​លិចលង់​​បាននិយាយថា​ មាន​​មនុស្ស​​៩៨​​នាក់​​ស្លាប់​​ដោយសារ​ការស្រេកឃ្លាន និង​គ្មានទឹកផឹក នៅ​ក្នុង​អំឡុង​ពេល២ខែ​នៃ​​ការ​ធ្វើ​ដំណើរ​​តាម​សមុទ្ទ នៅពេល​ដែល​កាណូត​ពួកគេ​ខូច​ម៉ាស៊ីន​លែង​ដំណើរការ។

អ្នក​នៅរស់​បាន​ប្រាប់​ប៉ូលិសថា​ គេ​បាន​បោះ​សាកសព​ទាំងនោះ​ចោល​តាមសមុទ្ទ​។

អ្នកនៅរស់​ចំនួន​៣២នាក់ ដែល​នៅក្នុង​នោះ​មាន​បុរស​៣១នាក់​ និងក្មេង​ម្នាក់​ ក្រោយមក​បានទទួល​ការ​​សង្រ្គោះ​​ពីកាណូត​​ដែល​ខូចនោះ ហើយ​កាណូត​នោះ​បាន​លិច​​នៅកន្លែងមួយ​ចម្ងាយ​២៥០​​គីឡូម៉ែត្រ​ ក្បែរ​ឆ្នេរ​សមុទ្ទ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ស្រីលង្កា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​