ជើង​ហោះ​ហើរ​ទី​មួយ​ពី​មជ្ឈិម​បូព៌ា​មក​កម្ពុជា​បាន​ចាប់​ផ្តើម​សប្តាហ៍​នេះ

ជើង​ហោះ​ហើរ​ទី​មួយ​ពី​មជ្ឈិម​បូព៌ា​មក​កម្ពុជា​បាន​ចាប់​ផ្តើម​សប្តាហ៍​នេះ

ជើង​ហោះ​ហើរ​ទី​មួយ​ពី​មជ្ឈិម​បូព៌ា​មក​កម្ពុជា​បាន​ចាប់​ផ្តើម​សប្តាហ៍​នេះ

ដាក់បញ្ចូលថ្ងៃ 22 February 2013, 15:47 AEST

នៅ​សប្តាហ៍​នេះក្រុម​ហ៊ុន​អា​កាសចរណ៍​នៃ​ប្រទេស​កាតារ​ Qatar Airways បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​អា​កាសចរណ៍​ទី​មួយ​ពី​មជ្ឈិម​បូព៌ា​ដែល​ធ្វើ​ការ​ហោះ​ហើរ​មក​កាន់​ប្រ​ទេស​កម្ពុជា ដោយ​ផ្តល់​នូវ​ការ​ហោះ​ហើរ​ជា​រៀង​រាល់​ថ្ងៃ​ពី​ទីក្រុង​ដូហា មក​កាន់​ទី​ក្រុង​ភ្នំ​ពេញ។

ជើង​ហោះ​ហើរ​នេះ​ធ្វើ​ប្រតិបត្តិ​ការ​តាម​រយៈ​ទី​ក្រុង​ហូ​ជី​មិញ ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ប្រភេទ Airbus A330។ ក្រុម​ហ៊ុន​អា​កាចរណ៍​នេះ​ក៏​នឹង​ទទួល​នូវ​ផល​ចំណេញ​ពី​ការកើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេចរណ៍​មក​កម្ពុជា​ផង​ដែរ ដែល​កាល​ពី​ឆ្នាំ​មុន​មាន​អ្នក​ទេសចរណ៍​អន្តរជាតិ​ប្រ​មាណ​ ៣ លាន​ ៦​សែន​នាក់​មក​លេង​កម្ពុជា។

ប្រ​ទេស​កា​តារ​ជា​ប្រ​ទេស​តូច​មួយ​ដែល​សំបូរ​ទៅ​ដោយ​ធន​ធាន​ប្រេង និង​ឧស្ម័ន ហើយ​ក៏​ជា​ប្រ​ទេស​ដែល​មាន​ការ​បែង​ចែក​ GDP ក្នុង​ចំណោម​ពល​រដ្ឋ​របស់​ខ្លួន​ម្នាក់ៗ​ខ្ពស់​ជាង​គេ​បំផុត​ផង​ដែរ​នៅលើ​ពិភព​លោក​កាល​ពី​ឆ្នាំ ២០១០។ ប៉ុន្តែ​ប្រ​ទេស​នេះ​មិន​មាន​ផ្ទៃ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ទេ។

ចាប់​តាំង​ពី​ដំណើរ​ទស្សន​កិច្ច​ដោយ​នាយក​រដ្ឋ​មន្ត្រី​ប្រ​ទេស​កាតារ​កាល​ពី​ឆ្នាំ ២០០៨ មក ប្រ​ទេស​កាតារ​បាន​ដាក់​ទុន​វិនិយោគ​ប្រមាណ ២០០​លាន​ដុល្លារ​អាម៉េរិក​លើ​វិស័យ​កសិកម្ម​ក្នុង​ប្រ​ទេស​កម្ពុជា។

ការ​បើក​ជើង​ហោះ​ហើរ​រវាង​ប្រ​ទេស​ទាំង​ពីរ​នេះ​គឺ​ជា​លទ្ធ​ផលរវាង​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រ​ទេស​កម្ពុជា និង​ប្រ​ទេស​កាតារ ដែល​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ ២០០៨ ដែល​ពេល​នោះ​ប្រទេស​កម្ពុជា និង​ប្រ​ទេស​កាតារ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សហ​ប្រ​តិបត្តិ​ការ​មួយ​ចំនួន​៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​