សហ​គមន៍​អឺរ៉ុប​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ផ្តល់​ថវិកា​ថែម​ទៀត​ដល់​សា​លា​ក្តី​ខ្មែរ​ក្រហម

សហ​គមន៍​អឺរ៉ុប​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ផ្តល់​ថវិកា​ថែម​ទៀត​ដល់​សា​លា​ក្តី​ខ្មែរ​ក្រហម

សហ​គមន៍​អឺរ៉ុប​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ផ្តល់​ថវិកា​ថែម​ទៀត​ដល់​សា​លា​ក្តី​ខ្មែរ​ក្រហម

ដាក់បញ្ចូលថ្ងៃ 22 February 2013, 15:41 AEST

សហ​គមន៍​អឺរ៉ុប​ដែល​ជា​ម្ចាស់​ជំនួយ​ធំ​ទី​ពីរ​បន្ទាប់​ពី​ប្រ​ទេស​ជប៉ុន​ដល់​សា​លា​ក្តី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​របប​ខ្មែរ​ក្រហម បាន​អំពាវ​នាវ​ឲ្យ​កម្ពុជា​ផ្តល់​ជា​សាច់​ប្រាក់​បន្ថែម​ទៀត​ដល់​សា​លា​ក្តី​នេះ បន្ទាប់​ពី​បុគ្គលិក​ភាគី​ជាតិ​មួយ​ចំនួន​បាន​លា​លែង​ពី​ការ​ងារ​ ដោយ​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​កាត់​ក្តី​មាន​ភាព​យឺត​យ៉ាវ ហើយ​បុគ្គលិក​មួយ​ចំនួន​ទៀត​គំរាម​ធ្វើ​កូដកម្ម​បន្ទាប់​ពី​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ​ជាង​ពីរ​ខែ​កន្លង​មក។

របប​ខ្មែរ​ក្រហម​ ដែល​ដឹក​នាំ​ដោយ​មេ​ដឹក​នាំ​ប្រកាន់​លទ្ធិ​ម៉ៅ​និយម​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ បានស​ម្លាប់​ប្រ​ជា​ជន​ខ្លួន​ប្រមាណ​មួយ​ភាគ​បួន (២.២លាន​នាក់) នៃ​ប្រជា​ជន​សរុប​។ សា​លាក្តី​កូន​កាត់​មួយ​នេះ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៥ ហើយ​មក​ទល់​ពេល​នេះ​ទើប​បាន​ធ្វើ​សវនាការ​កាត់​ទោស​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​មេ​គុក​មាន​ដំណែង​ទាប​ថា​មាន​ទោស​ឧក្រិដ្ឋ​កម្ម​ទាក់​ទង​ទៅ​នឹង​ការ​សម្លាប់​រង្គាល។

បើ​តាម​កិច្ច​ព្រម​ព្រៀង​សម្រាប់​តុលាការ​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សហ​ប្រ​ជា​ជាតិ​មួយ​នេះ អង្គការ​សហ​ប្រ​ជា​ជាតិ​ត្រូវ​ចេញ​ថ្លៃ​ប្រាក់​ខែ​បុគ្គលិក​អន្តរ​ជាតិ និង​ចំណាយ​លើ​ប្រ​តិបត្តិ​ការ ហើយ​ប្រ​ទេស​កម្ពុជា​ចំណាយ​លើ​ភាគី​ជាតិ ប៉ុន្តែ​កន្លង​ទៅ​នេះ​មាន​ការ​រិះ​គន់​រដ្ឋា​ភិបាល​ខ្មែរ​ដោយ​មិន​បាន​ផ្តល់​ការ​ឧបត្ថម្ភ​ឲ្យ​បាន​គ្រប់​គ្រាន់។

ក្រៅ​ពី​នេះ​​ក៏​មាន​ការ​ចោទ​ប្រ​កាន់​រដ្ឋា​ភិបាល​ខ្មែរ​ថា​ បាន​នៅ​ក្រៅ​ឆាក​ដើរ​តួ​ពន្យារ​ពេល​ដំណើរ​ការ​កាត់​ទោស​ ព្រម​ទាំង​កំណត់​នូវ​វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត ដោយ​សារ​​ជន​ដែល​តុលាការ​ចង់​ដាក់​បទ​ចោទ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នក​នយោ​បាយ​ដែល​មាន​អំណាច​សព្វ​ថ្ងៃ​។

បើ​តាម​រដ្ឋា​ភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ផ្តល់​ប្រាក់ ១.៨​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ​ដើម្បី​ចំណាយ​លើ​សម្ភារៈ​ប្រើ​ប្រាស់, សន្តិសុខ, ការ​ថែ​ទាំ​សុខភាព និង​ការ​ដឹក​ជញ្ជូន​ ព្រម​ទាំង​អគារ​តុលាការ​ផង​ដែរ​។

រដ្ឋា​ភិបាល​កម្ពុជា​បាន​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​បរទេស​ដើម្បី​ផ្តល់​ប្រាក់​ខែ​បុគ្គលិក​ជាតិ​ប្រមាណ ៩​ លាន​បី​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

រឿង​​សំខាន់​ៗ​