ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​សម្លាប់​មនុស្ស​៨​នាក់​នៅ​កម្ពុជា

ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​សម្លាប់​មនុស្ស​៨​នាក់​នៅ​កម្ពុជា

ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​សម្លាប់​មនុស្ស​៨​នាក់​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 22 February 2013, 17:16 AEST

ប្រទេស​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​​នេះ​ថា​ មាន​មនុស្ស​៨​នាក់​ហើយ​​បាន​ស្លាប់​ដោយ​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​ក្នុង​ឆ្នាំ​នេះ​។ ទារក​អាយុ​​២០ ខែ​​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​​កាល​ពី​ថ្ងៃ​អង្គារ​នេះ​។

បើ​តាម​សេចក្តី​ប្រកាស​​រួម​មួយ​ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល​ និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ បាន​ឲ្យ​ដឹង​ទៀត​ថា​ កុមារា​ម្នាក់​ដែល​រស់​នៅ​ភូមិ​អង្គ​រំ​ដួល​ក្នុង​ខេត្ត​កំពត​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃ​ទី ៦​ ខែ​កុម្ភៈ ហើយ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ដដែល។ កុមារ​នោះ​ស្លាប់​​ដោយ​សារ​ជំងឺ​គ្រុន​ក្ដៅ,​ ក្អក និង​ពិ​បាក​ដក​ដង្ហើម។

ក្នុង​ចំណោម​មនុស្ស​ ២៩ នាក់​ដែល​អាជ្ញាធ​បាន​បញ្ជាក់​ថា ​បាន​ឆ្លង​ជំងឺ​ផ្តា​សាយ​បក្សី​នេះ មាន​២០​នាក់​ជា​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​។ ករណី​ឆ្លង​វីរុស​គ្រុន​ផ្តាសាយ​បក្សីទាំង​៨​ក្នុង​ដើម​ឆ្នាំ​នេះ​គឺ​កើត​មាន​នៅ​ក្នុង​ខេត្ត​បួនភាគ​ខាង​ត្បូងប្រ​ទេស​កម្ពុជា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​