មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចែក​ចាយ​កាត​ប៉ុស្តាល់

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចែក​ចាយ​កាត​ប៉ុស្តាល់

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចែក​ចាយ​កាត​ប៉ុស្តាល់

ដាក់​បញ្ចូល​ពេល 22 February 2013, 16:31 AEDT

កាល​ពីព្រឹក​ថ្ងៃ​សុក្រ ទី ២២ ខែ​កុម្ភៈ នេះ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​បែង​ចែក​កាត​ប៉ុស្តាល់​ចំនួន​១ម៉ឺន​ច្បាប់ ដើម្បីជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​ជា​បន្ត​បន្ទាប់​ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​ដើម្បី​លាង​សម្អាត​កេរ្តិ៍​ឈ្មោះ​របស់​លោក។

លោក ម៉ម សូណង់​ដូ អាយុ ៧១ ត្រូវ​អា​ជ្ញា​ធរ​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារកាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១២ ដោយ​រង​ការ​ចោទ​ប្រ​កាន់​ពី​បទ​ផ្តួច​ផ្តើម​គំនិត​ឲ្យ​មាន​ការ​បង្កើត​តំបន់​អបគមន៍។ ទោះ​បី​ជា​ខ្វះ​ខាត​ភស្តុតាង​ទាំង​ស្រុង​ប្រឆាំង​នឹង​រូប​លោកក៏​ដោយ ក៏​លោក ម៉ម សូណង់​ដូ​ ត្រូវ​បាន​អាជ្ញា​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ភាព​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ ២០១២ និង​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន ២០​ឆ្នាំ។

កាតប៉ុស្តាល់​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​លោក ចាន់ វិចិត្រ ដែល​បាន​ឈ្នះ​នូវ​ការ​ប្រ​កួត​រចនា​ម៉ូត​កាល​ពី​ខែ​មករា​ ឆ្នាំ ២០១៣​នេះ ហើយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ជំរុញ​ឲ្យ​សាធារណ​ជន​ប្រើ​ប្រាស់​កាត​ទាំង​នេះ​ដើម្បី​បង្ហាញ​ពី​ការ​គាំ​ទ្រ​លោក ម៉ូម សូណង់​ដូ។

សាធារណ​ជន​អាច​អញ្ជើញ​ទៅ​យក​កាត​ប៉ុស្តាល់​ និង​ផ្ញើ​ត្រឡប់​ទៅ​វិញ​បន្ទាប់​ពី​សរសេរ​រួច​នៅ​តាម​ការិយាល័យ​អង្គការ​មួយ​ចំនួន​ដូច​ជា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា, អង្គការ​សមធម៌​កម្ពុជា, មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍, សមាគម​ប្រ​ជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័ន្ធ និង​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន។

សូម​បញ្ជាក់ថា​ សារ​គាំ​ទ្រ​តាម​កាត​ប៉ុស្តាល់​នឹង​ត្រូវ​អាន​ក្នុង​កម្ម​វិធី​វិទ្យុ​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មុន​ពេល​ផ្ញើ​ទៅ​កាន់​លោក​ ម៉ម សូណង់​ដូ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​