សហគមន៍​អឺរ៉ុប​ជំរុញ​​ការ​លើក​​កម្ពស់​សិទ្ធិ​ និង​ពង្រឹង​អំណាចស្ត្រី​នៅ​កម្ពុជា

សហគមន៍​អឺរ៉ុប​ជំរុញ​​ការ​លើក​​កម្ពស់​សិទ្ធិ​ និង​ពង្រឹង​អំណាចស្ត្រី​នៅ​កម្ពុជា

សហគមន៍​អឺរ៉ុប​ជំរុញ​​ការ​លើក​​កម្ពស់​សិទ្ធិ​ និង​ពង្រឹង​អំណាចស្ត្រី​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 22 February 2013, 17:10 AEST

ក្រុម​មន្រ្តី​និយាយ​ថា​ សហគមន៍​អឺរ៉ុប (EU) ប្រចាំ​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​ការ​​លើក​កម្ពស់​​សិទ្ធិ​​ និង​ពង្រឹង​អំណាច​របស់​ស្រ្តី​ នៅ​កម្ពុជា​​តាម​រយៈ​គម្រោង​មួយ​ដែល​មាន​រយៈ​ពេល​បីឆ្នាំ។

ឯក​អគ្គ​រដ្ឋទូត​ EU លោកហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean-Francois Cautain) ​បាន​ថ្លែង​ថា​ EU បាន​​គាំ​ទ្រ​អង្គការ​ មិនមែន​រាជ​រដ្ឋាភិបាល​ចំនួន​​ពីរ​ក្នុង​ការ​ចាប់​ដៃ​គ្នា​ធ្វើ​ ការងារ​ជួយ​ស្ត្រី​កម្ពុជា​ ដែល​​ងាយ​​រង​គ្រោះ។​

លោក​បន្ត​ថា​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជីវិត​ រស់​នៅ​របស់​ស្ត្រី​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​បាន​​ពង្រឹង​ សិទ្ធិ​អំណាច​ពួក​គេ​ផង​ដែរ។ ការ​បន្ថែម​កិច្ច​គាំទ្រ​នេះ​ សរ​បញ្ជាក់​ពី​កិច្ច​​​ខិត​ខំ​ប្រឹង​​ប្រែង​​​របស់ EU សារ​ជា​ថ្មី​ ដើម្បី​លើក​កម្ពស់​ សមភាព​យេនឌ័រ​ និង​ពង្រឹង​អំណាច​ស្ត្រី​​ក្នុង​ប្រទេស​​កម្ពុជា។

គម្រោង​ដែល​មាន​ថវិកា​ជាង​មួយ​លាន​អឺរ៉ូ ​នេះ​ធ្វើ​ឡើង​ ដើម្បី​បង្កើន​ការ​ទទួល​បាន​សេវា​សង្គម​ និង​ការ​ពារ​​ផ្លូវ​​ច្បាប់​ សម្រាប់​ស្ត្រី ​កែ​លម្អ​ជីវភាព​រស់​នៅ​របស់​ស្ត្រី​ និង​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ ការ​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​ស្ត្រី​ ទាំង​ក្នុង​កម្រិត​ថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ។​

អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) និង អង្គការ Heifer International Cambodia (HIC) ជា​អ្នក​អនុវត្ត​គម្រោង ​ដែល​មាន​ឈ្មោះ​ថា​ «គម្រោង​លើក​ កម្ពស់​សិទ្ធិ​ស្ត្រី​ និង​ពង្រឹង​​សេដ្ឋ​​កិច្ច​​សង្គម»៕


 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​