កម្ពុជាប្រារព្វ​ពិធី​បុណ្យ​មាឃ​បូជាព្រះ​សក្យមុនីចេតិយ​

កម្ពុជាប្រារព្វ​ពិធី​បុណ្យ​មាឃ​បូជាព្រះ​សក្យមុនីចេតិយ​

កម្ពុជាប្រារព្វ​ពិធី​បុណ្យ​មាឃ​បូជាព្រះ​សក្យមុនីចេតិយ​

ដាក់បញ្ចូលថ្ងៃ 25 February 2013, 17:22 AEST

ក្រុមមន្រ្តី​កម្ពុជា ពុទ្ធសាស​និក​ជន និង​ព្រះ​សង្ឃ រាប់​ពាន់​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះបាន​នាំ​គ្នា​មក​ជួប​ជុំដើម្បី​ប្រារព្វពិធី​បុណ្យ​មាឃ​បូជានាព្រះសក្យមុនីចេតិយ​នៅ​ភ្នំ​ឧត្តុង្គ។

គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្តរជាតិកម្ពុជាបានឱ្យដឹងថាពិធី​បុណ្យនេះគឺជា​បុណ្យ​មួយក្នុង​បណ្តា​បុណ្យ​ធំៗទាំងឡាយក្នុង​ព្រះពុទ្ធ​សាសនាដែល​បណ្តា​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​​លើ​សកលលោករមែងប្រារព្ធជាទៀងទាត់។

កម្មវិធី​បុណ្យ​នេះ មិន​មាន​ការ​ថ្លែង​សង្កថាអ្វី​នោះ​ទេក្រៅ​តែ​មាន​ការ​ចូល​រួម​ពីរ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជាព្រម​ទាំង​សម្តេច​ព្រះ​សង្ឃរាជ​ទាំង​ពីរគណៈនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ពិធី​បុណ្យ​មាឃបូជាធ្វើឡើងដើម្បី​ឧទ្ទិស​ដល់ថ្ងៃ​ដាក់​ព្រះ​ជន្មាយុ​សង្ខារនៃ​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ និង​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត នៃ​ព្រះអរហន្ត​ទាំង ១.២៥០ អង្គ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​