ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ដេរ​មាត់​បង្អត់​អាហារ​ដើម្បី​តវ៉ា​នឹង​រដ្ឋាភិបាល​អូស្រ្តាលី

ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ដេរ​មាត់​បង្អត់​អាហារ​ដើម្បី​តវ៉ា​នឹង​រដ្ឋាភិបាល​អូស្រ្តាលី

ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ដេរ​មាត់​បង្អត់​អាហារ​ដើម្បី​តវ៉ា​នឹង​រដ្ឋាភិបាល​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 25 February 2013, 17:03 AEST

នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី លោកស្រី Julia Gillard ​មាន​ប្រសាសន៍​ថា ក្រុម​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​កំពុង​តែ​ធ្វើ​កូដកម្ម​បង្អត់​ អាហារ​ខ្លួន​ឯង​នោះ គឺ​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​ឡើយ។

បណ្ដា​អ្នក​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ជន​ភៀស​ខ្លួន​និយាយថា ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ចំនួន​៩​នាក់ ដែល​កំពុង​រស់​នៅ​ឯ​ជំរំ​លើ​ប្រទេស​ដែន​កោះ ណូ​រូ បាន​ដេរ​មាត់​របស់​ពួកគេ​​ដើម្បី​​បង្អត់​អាហារ​ ដែលជា​ការ​​តវ៉ា​​អំពី​​ស្ថានភាព​រស់​នៅ​លើ​កោះនោះ​។

រដ្ឋាភិបាល​អូស្រ្តាលី​ បាន​ចាប់​ផ្ដើម​បញ្ជូន​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​កាន់​កោះ​ណូរូសាជាថ្មី​ទៀត​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​បិទ​មជ្ឈមណ្ឌល​នៅ​ទី​នោះ​កាល​ពី​ឆ្នាំ​២០០៧ ក្រោយ​​ពី​​គណបក្ស Labor ​ជាប់​ឆ្នោត​ឡើង​កាន់​អំណាច​។

លោក​ស្រី Julia Gillard ​និយាយថា ការ​ធ្វើ​កូដកម្ម​នេះ​នឹង​មិន​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​អ្វី​ឡើយ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​