ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាង​ត្បូង​ឡើង​កាន់​​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​

ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាង​ត្បូង​ឡើង​កាន់​​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​

ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាង​ត្បូង​ឡើង​កាន់​​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​

ដាក់​បញ្ចូល​ពេល 25 February 2013, 16:40 AEST

ប្រទេស​កូរ៉េខាង​ត្បូង​កាលពី​ព្រឹក​មិញ​នេះ​បាន​រៀប​ចំពិធី​សច្ចាប្រណិធាន​​ ក្នុង​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​ក្រោយ​ការ​ជាប់​ឆ្នោត។

លោកស្រី ​Park Gun-hye (ប៉ាក គុន-ហាយ ) គឺជា​​ស្រ្តី​ដំបូង​បង្អស់​ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ប្រទេស​កូរ៉េខាង​ត្បូង។

មាន​មនុស្ស​ប្រមាណ​៧ម៉ឺន​នាក់​បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្រ្ត​នេះ ដែល​បាន​រៀប​ចំឡើង​នៅ​ក្នុ​ង​ក្រុង​សេអ៊ូល នៅ​ឯ​មុខ​មន្ទីរ​រដ្ឋ​សភា​ជាតិ។

​អគ្គទេសាភិបាល​​​នៃ​ប្រទេស​អូស្រ្តាលី​លោក​​ស្រី​ Quentin Bryce ​ក៏បាន​​អញ្ជើញ​ចូល​រួម​​​ ដោយ​ផ្ទាល់​ផងដែរ​ក្នុង​ពិធី​​សច្ចា​ប្រណិធាន​ឡើង​កាន់​​តំណែង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​