អ្នក​នយោបាយ​អូស្រ្តាលី​ម្នាក់​នៅ​តែ​បារម្ភ​អំពី​ប្រជាធិបតេយ្យ​នៅ ​ប្រទេស​ម៉ាឡេស៊ី

អ្នក​នយោបាយ​អូស្រ្តាលី​ម្នាក់​នៅ​តែ​បារម្ភ​អំពី​ប្រជាធិបតេយ្យ​នៅ ​ប្រទេស​ម៉ាឡេស៊ី

អ្នក​នយោបាយ​អូស្រ្តាលី​ម្នាក់​នៅ​តែ​បារម្ភ​អំពី​ប្រជាធិបតេយ្យ​នៅ ​ប្រទេស​ម៉ាឡេស៊ី

ដាក់​បញ្ចូល​ពេល 25 February 2013, 16:43 AEST

សមាជិក​ព្រឹទ្ធ​សភា​អូស្រ្តាលីម្នាក់​​ដែល​​ប្រទេស​ម៉ាឡេស៊ី​ ​បាន​ចាប់​បញ្ជូន​មក​វិញ​នោះ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ធ្វើ​អន្តរាគមន៍​ដើម្បី​លុប​ឈ្មោះរបស់​ លោក​ចេញ​ពី​បញ្ជី​របស់​ប្រទស​ម៉ាឡេស៊ី​ដែល​ដាក់​បម្រាម​មិន​ឲ្យ​លោក​ចូល​ ប្រទេស​នេះ។

កាលពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ អាជ្ញាធរ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់​បញ្ជូន លោក​ Nick Xenophon ​មក​ប្រទេស​អូស្រ្តាលី​វិញ ខណៈ​ពេល​ដែល​លោក​​បានធើ្វ​ដំណើរ​ទៅ​ជួប​ជាមួយ​ក្រុម​អ្នក​ធ្វើ​យុទ្ធ​នាការ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​ទី​នោះ។

សុន្ទរកថា​របស់​លោក​ Nick Xenophon កាល​ពី​ខែ​វិច្ឆិកា​មុន​ស្ដី​អំពី​ការ​គៃ​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​មាន​ការ​អាក់​អន់​ចិត្ត ហើយ​បាន​ដាក់​បញ្ចូល​ឈ្មោះ​របស់​លោកទៅ​​ក្នុង​បញ្ជី​ហានិភ័យ​ដល់​​សន្ដិសុខ​ជាតិ។

​នៅ​ពេល​នេះ លោក​ Nick Xenophon អំពាវ​នាវ​ថា ​រដ្ឋាភិបាល​អូស្រ្តាលី​ត្រូវ​តែ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​​ស្ដារ​កិត្តិយស​ដល់​រូប​លោក​ផ្ទាល់​ និង ​ដើម្បី​​ប្រទេស​ម៉ាឡេស៊ី ប្រសិន​រដ្ឋាភិបាល​អូស្រ្តាលី​ពិត​ជា​ខ្វាយ​ខ្វល់​ចង់ឲ្យ​មាន​​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ប្រទេស​ម៉ាឡេស៊ី​​មែន​នោះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​