អ្នក​វិទ្យាសាស្រ្ត​អះអាង​ថា​រកឃើញ​ភស្ដុតាង​ទ្វីប​មួយ​ដែល​បាន​លិច​ទឹក​រាប់​លាន​ឆ្នាំ​មុន​

អ្នក​វិទ្យាសាស្រ្ត​អះអាង​ថា​រកឃើញ​ភស្ដុតាង​ទ្វីប​មួយ​ដែល​បាន​លិច​ទឹក​រាប់​លាន​ឆ្នាំ​មុន​

អ្នក​វិទ្យាសាស្រ្ត​អះអាង​ថា​រកឃើញ​ភស្ដុតាង​ទ្វីប​មួយ​ដែល​បាន​លិច​ទឹក​រាប់​លាន​ឆ្នាំ​មុន​

ដាក់បញ្ចូលថ្ងៃ 25 February 2013, 17:23 AEST

អ្នក​វិទ្យាសាស្រ្ត​មួយ​ក្រុម​​មាន​ការ​ជឿជាក់​ថា ពួក​គេ​បាន​រក​ឃើញ​ភស្ដុតាង​​នៃ​ទ្វីប​​លិច​ទឹក​មួយ​នៅ​ឯបាត​សមុទ្រ​​ក្នុង​ មហា​សមុទ្រ​ឥណ្ឌា។

ក្រុម​អ្នកស្រាវ​ជ្រាវ​នេះនិយាយថា ​ផ្ទៃ​ដីធំល្វឹង​ល្វើយ​នៅ​បាត​សមុទ្រ​ក្បែរ​ប្រទេស​ដែនកោះ ម៉ូរីត្យុស នោះអាច​បាន​រង​ការ​​កាត់​ផ្ដាច់​​​ក្រោម​ការ​លិច​លង់​​​ដោយ​ទឹក​សមុទ្រ​​រាប់​លាន​ឆ្នាំ​មុន។

ការ​រក​ឃើញ​នេះ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​​ភូគុព្ភ​សាស្រ្ត​ធម្មជាតិ (Nature Geoscience) ។ អ្នក​វិទ្យាសាស្រ្ត​មួយ​រូប​ជា​សមាជិក​ក្រុម​នេះ គឺ​លោក​សាស្រ្តចារ្យ Trond Torsvik ​មាន​ប្រសាសន៍​ថា​លោក​ជឿ​ថា ផ្នែក​មួយ​នៃ​ទ្វីប​​នេះ​ដែល​នៅ​សល់​ពី​ការ​លិច​ទឹក​បាន​ក្លាយ​ទៅជា​ប្រទេស​ដែន​កោះ​ទេស​ចរណ៍​សព្វ​ថ្ងៃ​គឺ សីស្ហែល (Seychelles) ដែល​ស្ថិត​នៅ​ទិស​​ខាង​កើត​​នៃ​ទ្វីប​អា​ហ្វ្រិក៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​