ឧក្រិដ្ឋ​កម្ម​ពាក់​ព័ន្ធ​គ្រឿង​ស្រវឹងនៅ​អូស្រ្តាលី​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់​​

ឧក្រិដ្ឋ​កម្ម​ពាក់​ព័ន្ធ​គ្រឿង​ស្រវឹងនៅ​អូស្រ្តាលី​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់​​

ឧក្រិដ្ឋ​កម្ម​ពាក់​ព័ន្ធ​គ្រឿង​ស្រវឹងនៅ​អូស្រ្តាលី​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់​​

ដាក់បញ្ចូលថ្ងៃ 25 February 2013, 17:25 AEST

សមាគម​គ្រូ​ពេទ្យ​អូស្រ្តាលី (Australian Medical Association) ចង់​ឲ្យ​មាន​​ការ​រឹត​បន្ដឹង​ថែម​ទៀត​​ក្នុង​ការលក់​គ្រឿង​ស្រវឹង រួម​ទាំង​ការ​ចែក​ចាយ​ និង​ការ​ផ្សព្វ​​ផ្សាយ​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​កើន​ឡើង​នៃ​​​​ឧក្រិដ្ឋ​កម្ម​ដែល​​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​សេព​​គ្រឿង​ស្រវឹង។

ប៉ូលិស បុគ្គលិក​រថយន្ត​ពេទ្យ​សង្គ្រោះ និង​អ្នក​ធ្វើ​ការ​សង្គ្រោះ​គ្រា​អាសន្ន និយាយថា មាន​ការ​កើន​ឡើង​យ៉ាង​​ថេរ​នៃ​អំពើហិង្សា​ពាក់​ព័ន្ធ​គ្រឿង​ស្រវឹង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ដែល​ឥឡូវ​នេះ​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​​ធ្ងន់​ធ្ងរ​។

ប្រធាន​សមាគម​គ្រូពេទ្យ​ប្រចាំ​រដ្ឋ New South Wales ថ្លែង​ថា ឧស្សាកម្ម​បដិសណ្ឋារកិច្ច​គួរ​តែ​មាន​​ការ​ទទួល​ខុស​ត្រូវ​ថែម​ទៀត។

លោក​មាន​ប្រសាសន៍​ថា មាន​ការ​កើន​ឡើង​នូ​វ​ករណី​ហិង្សា​ធ្ងន់​ធ្ងរ។ចំនួន​ករណី​នៃ​ការ​វាយ​ប្រហារ​​ដោយ​ប្រើ​ដប​និង​​កែវ​​ដែល​យើង​សង្កេត​ឃើញ​សព្វ​ថ្ងៃ​នេះ ​និង​ការ​បង្ក​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​ដល់​ក្បាល​ ​ព្រមទាំង​ប្រភេទ​នៃ​ការ​វាយ​ដំ​ខ្លាំងៗ​ចំក្បាល​​ដែល​យើង​មិន​​ដែល​ឃើញ​​មាន​ពី​មុន​មក​ មាន​ការ​កើន​ឡើង​​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​​នេះ ហើយ​នេះ​គឺ​ពិត​ជា​នាំមក​នូវ​កង្វល់៕

រឿង​​សំខាន់​ៗ​