លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​​ព្រមាន​​ថា​សហរដ្ឋ​អាម៉េរិក​អាច​នឹង​ធ្លាក់​ក្នុង​ភាព​វឹកវរ

លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​​ព្រមាន​​ថា​សហរដ្ឋ​អាម៉េរិក​អាច​នឹង​ធ្លាក់​ក្នុង​ភាព​វឹកវរ

លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​​ព្រមាន​​ថា​សហរដ្ឋ​អាម៉េរិក​អាច​នឹង​ធ្លាក់​ក្នុង​ភាព​វឹកវរ

ដាក់បញ្ចូលថ្ងៃ 26 February 2013, 16:21 AEST

លោក​ Barack Obama​ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​​ព្រមាន​​ថា​សហរដ្ឋ​អាម៉េរិក​អាច​នឹង​ធ្លាក់​ក្នុង​ភាព​វឹក​វរ​​ប្រសិន​បើ​មាន​ការ​កាត់​បន្ថយ​ថវិកា​ជាតិ​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ ទេ​នោះ។

សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​មាន​ភាព​ប្រទាំង​ប្រទើស​ក្នុង​ការ​ឈាន​ទៅ​រក​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ជៀស​វាង​នូវ​​ការ​កាត់​បន្ថយ​កញ្ចប់​ថវិកា​ដោយ​ស្វ័យ​ប្រវត្តិ​ចំនួន​មួយលាន​ពីរ​សែន​លាន​ដុល្លា​អាម៉េរិក។​

ការ​កាត់​បន្ថយ​ថវិកា​នេះ​អាច​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ការងារ​ធ្វើ​សម្រាប់​គ្រូ​បង្រៀន​, ការ​កើន​ឡើង​នូវ​ថ្លៃ​ទំនិញ​, ការ​ពន្យា​រ​ពេល​នូវ​ជើង​ហោះ​ហើរ​​ និង​ភាព​ស្មុគស្មាញ​ក្នុង​ការ​បែង​ចែក​ថ្នាំ​បង្ការ​រោគ​សម្រាប់​កុមារ។​

លោក​ស្រី​ Janet Napolitano​ រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​ មាន​ប្រសាសន៍​ថា​លោក​ស្រី​​មាន​ការ​ជិន​ណាយ​​ក្នុង​ការ​ប្រឈម​មុខ​ដើម្បី​ទាម​ទារ​ថវិកា​ដែល​ចាំបាច់​សម្រាប់​ការ​ការពារ​ប្រទេស​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​