អូស្ត្រាលី​ចង់​​សើរើ​​សេចក្តី​ព្រៀង​ច្បាប់​មួយ​ដើម្បី​ការ​ពារ​កុមារ​ពី​ការ​កេង​ប្រវ័ញ្ច​តាម​អ៊ីនធើរណិត

ដាក់បញ្ចូលថ្ងៃ 26 February 2013, 15:40 AEST

លោក​​ Nick Xenophon​ ជា​សមាជិក​ព្រឹទ្ធ​សភា​អូស្រ្តាលី​មួយ​រូប ​នឹង​សើរើ​​ឡើង​វិញ​​នូវ​សេចក្តី​ព្រៀង​ច្បាប់​មួយ​ដែល​មាន​គោល​បំណង​ការ​ពារ​កុមារ​ពី​ការ​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អ៊ិនធើរណិត។

កុមារី​ជំទង់​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា​ Carly Ryan​ ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ឆ្នាំ​២០០៧​ ដោយ បុរស​ម្នាក់​ឈ្មោះ​ Garry Francis Newman​ ដែល​បាន​លួង​លោម​នាង​ដោយ​ប្រើ​អត្តសញ្ញាណ​ក្លែង​ក្លាយ​នៅ​លើ​គេហទំព័រ​ជជែក​កម្សាន្ត។​

លោក​ Xenophon​ មាន​ប្រសាសន៍​ថា​សេចក្តី​ព្រៀង​ច្បាប់​នេះ​ត្រូវ​បាន​គេ​ធ្វើ​ការ​កែ​សម្រួល​ចាប់​តាំង​ពី​ពេល​ដែល​សេចក្តី​ព្រៀង​ច្បាប់​នេះ​ត្រូវ​បាន​គេ​ដាក់​ពិភាក្សា​នៅ​ក្នុង​ឆ្នាំ​២០១០។​

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​វា​គួរ​តែ​ជា​បទ​ឧក្រិដ្ឋ​សម្រាប់​ជន​ពេញ​វ័យ​ដែល​កុហក​ពី​អាយុ​ពិត​របស់​គេ​នៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​តាម​​អ៊ីនធើរណិត​ដើម្បី​ព្យាយាម​ជួប​ជាមួយ​កុមារ​នោះ៕​

រឿង​​សំខាន់​ៗ​