ប្រធានាធិបតី​ភូមា​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ជា​លើក​ទី​មួយ

ប្រធានាធិបតី​ភូមា​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ជា​លើក​ទី​មួយ

ប្រធានាធិបតី​ភូមា​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ជា​លើក​ទី​មួយ

ដាក់បញ្ចូលថ្ងៃ 26 February 2013, 15:56 AEDT

មេ​ដឹក​នាំ​ភូមា​ លោក​ Thein Sein​ ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ជា​លើក​ទី​មួយ​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​ភូមា។

ក្រុម​មន្ត្រី​និយាយ​ថា​លោក​នឹង​​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ជាន់​ខ្ពស់​របស់​អឺរ៉ុប​ ក្នុង​នាម​ជា​ប្រទេស​កំពុង​ធ្វើ​កំណែ​ទម្រង់​ដ៏​លឿន​មួយ​​​ ដើម្បី​រឹត​ចំណង​ជាមួយ​ប្រទេសលោក​​ខាង​លិច។​

លោក​ប្រធានាធិបតី​ Thein Sein​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ន័រវែស​, ហ្វាំងឡង់, អូទ្រីស, បែលហ្ស៊ិក​ និង​អ៊ីតាលី។​

ប្រធាន​បទ​ដែល​គេ​នឹង​លើក​យក​មក​ពិភាក្សា​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​មាន​រួម​បញ្ចូល​ការ​ដាក់​ទណ្ឌ​កម្ម​ និង​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ ក៏​ដូច​ជា​កំណែ​ទម្រង់​សេដ្ឋកិច្ច, បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​,​និង​កិច្ច​ខំប្រឹង​ប្រែង​ក្នុង​ការ​ចរចា​សន្តិភាព​នៅ​ក្នុង​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​ភូមា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​