អូស្រ្តាលី​ផ្ដល់​ខ្លួន​ជួយ​ដោះ​ស្រាយ​សំណុំ​រឿង​របស់​​ស្ថាបនិក​គេហទំព័រ​ Wikileaks

អូស្រ្តាលី​ផ្ដល់​ខ្លួន​ជួយ​ដោះ​ស្រាយ​សំណុំ​រឿង​របស់​​ស្ថាបនិក​គេហទំព័រ​ Wikileaks

អូស្រ្តាលី​ផ្ដល់​ខ្លួន​ជួយ​ដោះ​ស្រាយ​សំណុំ​រឿង​របស់​​ស្ថាបនិក​គេហទំព័រ​ Wikileaks

ដាក់បញ្ចូលថ្ងៃ 26 February 2013, 16:19 AEST

លោក​ Bob Carr ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​ ក្រុម​អាជ្ញាធរ​បាន​លើក​ឡើង​នូវ​ករណី​លោក​ Julian Assange ​ស្ថាបនិក​គេហទំព័រ​ Wikileaks​ មក​ពិភាក្សា​ជាមួយ​នឹង​អាជ្ញាធរ​ប្រទេស​ស៊ុយអែត​ចំនួន​បី​ដង​ហើយ​នៅ​ក្នុង​ខែ​នេះ។

លោក​ Julian Assange​ ជា​ជនជាតិ​អូស្ត្រាលី​ដែល​កំពុង​ជ្រក​កោន​នៅ​ក្នុង​ស្ថានទូត​នៃ​ប្រទេស​អេក្វាទ័រ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេសនោះ​ ​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្វើ​បត្យាប័ន​បញ្ជួន​ខ្លួន​ទៅ​កាន់​ប្រទេស​ស៊ុយអែត​ចំពោះ​បទ​ចោទ​ប្រកាន់​ស្ដីពី​ការ​ចាប់​រំលោភ​សេព​សន្ធវៈ​។​

លោក​ Bob Carr ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​ លោក​បាន​ប្រាប់​ទៅ​​អាជ្ញាធរ​អង់គ្លេស​ និង​ស៊ុយអែត​ថា​ ប្រសិន​ណា​បើ​ពួក​គេ​ចង់​បាន​ដំណោះស្រាយ​ការទូត​មួយ​ស្ដីពី​បញ្ហា​នេះ​ ប្រទេស​អូស្ត្រាលី​រីករាយ​នឹង​ជួយ៕

រឿង​​សំខាន់​ៗ​