អង់គ្លេស​សន្យា​ផ្ដល់​ប្រាក់​​២​លាន​១​សែន​ដុល្លា​រ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម

អង់គ្លេស​សន្យា​ផ្ដល់​ប្រាក់​​២​លាន​១​សែន​ដុល្លា​រ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម

អង់គ្លេស​សន្យា​ផ្ដល់​ប្រាក់​​២​លាន​១​សែន​ដុល្លា​រ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម

ដាក់បញ្ចូលថ្ងៃ 26 February 2013, 16:16 AEST

ប្រទេស​អង់គ្លេស​បាន​សន្យា​ផ្ដល់​មូលនិធិ​ចំនួន​ ២​លាន​ ១​សែន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​ដែល​កំពុង​តែ​ខ្វះ​​ថវិកា​សម្រាប់​ដំណើរ​ការ។

សាលាក្ដីខ្មែរ​ក្រហម​​កំពុង​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ថវិកា​ចំនួន​ ៩​លាន​ ៥​សែន​ដុល្លា​រដើម្បី​បន្ត​ដំណើរ​ការ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​រហូត​មក​ទល់​នឹង​ពេល​នេះ​​បុគ្គលិកជាតិ​ជាច្រើន​នៅ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ ​តាំង​តែ​ពី​ខែ​វិច្ឆិកា​មក​ម៉្លេះ។

លោក​ William Hague ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​មាន​ប្រសាសន៍​ថា​ សាលាក្ដី​ខ្មែរ​ក្រហម​គឺជា​តុលាការ​មួយ​នៅ​ក្នុង​ចំណោម​តុលាការ​ដែល​មាន​សារសំខាន់​បំផុត​មួយ​ចំនួន​ ចាប់​តាំង​ពី​មាន​តុលាការ​នៅ​ទីក្រុង​ Nuremberg ​នៃ​ប្រទេស​អាល្លឺម៉ង់ ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។​

លោក​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ក៏​បាន​អំពាវនាវ​​ផង​ដែរ​ សុំ​ឲ្យ​ដៃ​គូអន្តរជាតិ​នានា​ចូលរួម​ក្នុង​ការ​ផ្ដល់​ថវិកា​បន្ថែម​ទៅ​ដល់​សាលា​ក្ដី​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​