កម្ពុជា​​ និង​ស៊ែរ​ប៊ី ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លុប​បំណុល

កម្ពុជា​​ និង​ស៊ែរ​ប៊ី ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លុប​បំណុល

កម្ពុជា​​ និង​ស៊ែរ​ប៊ី ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លុប​បំណុល

ដាក់បញ្ចូលថ្ងៃ 26 February 2013, 16:54 AEST

ប្រមុខ​ការ​ទូត​កម្ពុជា​ និង​ស៊ែរប៊ី​ អតីត​ប្រទេស​យូហ្គោស្លាវី​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ប្រទេស​អឺរ៉ុប​ប៉ែក​ខាង​កើត​មួយ​នេះ​ បាន​យល់​ព្រម​លុប​បំណុល​ដែល​កម្ពុជាជំពាក់​ប្រមាណ​១លានដុល្លារ​ នា​ទសវត្សរ៍​ឆ្នាំ​១៩៦០។

លោក​ឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង​ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រោយ​ជំនួប​របស់​លោក​ និង​សមាសភាគីស៊ែរប៊ី​ លោក អ៊ី​វ៉ាន ម៉ាគីក (Ivan Markic) ថា​រដ្ឋមន្រ្តី​ទាំងពីរ​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​ហើយ​ ហើយ​ក៏​នឹង​មាន​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ស៊ែរប៊ី​នា​ពេល​ខាង​មុខ​នៅ​កម្ពុជា​ផង​ដែរ។​

បើ​តាម​លោក​ ហោ ណាំហុង​ កម្ពុជា​បាន​ជំពាក់​អតីត​យូហ្គោ​ស្លា​វី បច្ចុប្បន្ន​ស៊ែរប៊ី​ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​ជាប់​បំណុល​លើ​បញ្ហា​អ្វី​នោះ​ទេ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​នេះ​ លោក​ក៏​បាន​សន្យា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ និង​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​ផង​ដែរ៕

 

 

 

រឿង​​សំខាន់​ៗ​