នៅតាមទីផ្សារគេអាចរកឃើញសៀវភៅដែលមានចំណងជើងថា ខុងជឺ ទស្សនវិជ្ជាសាមញ្ញ ដែលបោះពុម្ពផ្សាយដោយក្រុមហ៊ុន ម៉ាញប៊ុករបស់អ្នកនិពន្ធគឹម ចាន់ណា។
សៀវភៅខុងជឺ ត្រូវបានបកប្រែនិងរៀបរៀងឡើងក្នុងគោលបំណងបង្ហាញពីទស្សនៈ និងបង្ហាញឲ្យឃើញពីគំនិតប្រាជ្ញាដែលអាចយកទៅប្រើក្នុងសភាពពិតនៃជីវិតបច្ចុប្បន្នបានយ៉ាងល្អ មិនហួសសម័យ ដែលផ្តល់ជាប្រយោជន៍ដល់អ្នកអាន តាំងពីផ្នែកការងារចិញ្ចឹមជីវិត ការងារផ្ទាល់ខ្លួន និងការងារសង្គម។
លោក គឹម ចាន់ណា បានថ្លែងថា ទស្សនវិជ្ជារបស់ខុងជឺត្រូវបានមនុស្សក្នុងលោកយកមក អនុវត្តនិងសិក្សា ដោយសារតែជាទស្សនវិជ្ជាសកលនិងស្របតាមធម្មជាតិ។
ដោយឡែកទាក់ទងទៅនឹងប្រវត្តិរបស់អ្នកប្រាជ្ញខុងជឺវិញ លោក គឹមចាន់ណាបានរៀបរាប់ដោយសង្ខេបថា៖
(សំឡេង)
លោក គឹម ចាន់ណាបានរៀបរៀងសៀវភៅស្តីពីប្រវត្តិរបស់ខុងជឺ ជាភាសាខ្មែរ ដើម្បីទុកបង្ហាញ ពលរដ្ឋខ្មែរ ឲ្យស្វែងយល់ពីទស្សនៈដ៏ល្អរបស់ខុងជឺ ដែលបានបន្សល់ទុកដល់មនុស្សក្នុងលោក ជាការបង្រៀនប្រៀនប្រដៅដោយមិនសាបសូន្យ។
លោក គឹមចាន់ណាបានថ្លែងថា ខុងជឺបានប្រៀនប្រដៅមនុស្សឲ្យចេះពីភាពកត្តញ្ញូ ការដឹងគុណ ហើយអ្វីដែលគាត់បង្រៀនត្រូវបានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលជនជាតិចិន បានអនុវត្តរហូតមកទល់សព្វថ្ងៃ។
(សំឡេង)
ខុងជឺគឺជាអ្នកប្រាជ្ញរបស់ចិនដែលមានអាយុកាលប្រហាក់ប្រហែលនឹងព្រះពុទ្ធជាម្ចាស់ ។ គ្រប់ពាក្យពេចន៍ សំដីសំដៅ ការរស់នៅ និងការប្រព្រឹត្តិរបស់ខុងជឺត្រូវបានគេកត់ត្រាទុក និងបានក្លាយជាខ្លឹមសារអប់រំដល់មនុស្សជំនាន់ក្រោយ។ នៅក្នុងសៀវភៅ ដែលមានចំណងជើងខុងជឺ លោក គឹម ចាន់ណា បានចងក្រងជាសាច់រឿងខ្លីៗក្នុងន័យអប់រំដើម្បីងាយស្រួលដល់អ្នកអាន។ លោក គឹមចាន់ណាបានលើកយកសាច់រឿងខ្លះៗមកជម្រាបជូនដូចជា៖
(សំឡេង)
ចំណែកសាច់រឿងអប់រំផ្សេងទៀតមានខ្លឹមសារថា៖
(សំឡេង)
នៅក្នុងសៀវភៅដដែលនេះ ក៏បានលើកយកសាច់រឿងខ្លីមួយទៀត ដែលបង្រៀនមនុស្សឲ្យយល់ពី ភាពកំណាញ់ស្វិតរបស់មនុស្សផងដែរ។
(សំឡេង)
យោងលើសៀវភៅរបស់លោក គឹមចាន់ណា ខុងជឺជាមនុស្សដែលបានបង្រៀនមនុស្សឲ្យយល់ពីតម្លៃ គុណធម៌៨យ៉ាង ។ ទស្សនវិជ្ជា របស់ខុងជឺ ត្រូវបានអ្នកប្រាជ្ញលើលោកទទួលស្គាល់ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះគឺទស្សនវិជ្ជារបស់ខុងជឺ ទស្សនវិជ្ជារបស់ព្រះពុទ្ធត្រូវបានគេរកឃើញថាមានទិសដៅដូចគ្នានិងប្រហាក់ប្រហែលគ្នាច្រើន។
(សំឡេង)
លោក គឹម ចាន់ណាបានកត់សំគាល់ថាទ្រឹស្តីខុងជឺមានអត្ថន័យខ្លឹមសារភាគច្រើនជាការអប់រំមនុស្ស និងសង្គម ដូច្នេះជាការគួរឲ្យសោកស្តាយប្រសិនបើអ្នកទាំងឡាយជាពិសេសក្នុងឋានៈជាអ្នកដឹកនាំ មិនបានអានសៀវភៅខុងជឺ។
(សំឡេង)
ជាចុងក្រោយលោក គឹមចាន់ណា បានថ្លែងថា ការអានសៀវភៅ ក្រៅពីផ្តល់ប្រយោជន៍ជាការកំសាន្ត ការអានសៀវភៅបានផ្តល់នូវចំណេះដឹងនិងការបង្ហាញផ្លូវដល់ជីវិត។ ក៏ប៉ុន្តែលោកក៏បានណែនាំឲ្យអ្នកអានទាំងឡាយប្រើការពិចារណា ដោយមិនមែនគ្រាន់តែអានដោយមិនពិចារណានោះទេ៕