ស្ថានភាព​សុខភាព​មាតា​​និង​ទារក​នៅលើ​ពិភព​លោក

ស្ថានភាព​សុខភាព​មាតា​​និង​ទារក​នៅលើ​ពិភព​លោក

ស្ថានភាព​សុខភាព​មាតា​​និង​ទារក​នៅលើ​ពិភព​លោក

ដាក់បញ្ចូលថ្ងៃ 8 May 2013, 16:58 AEST

អង្គការ​ Save the Children ​និយាយ​ថា ​ស្រ្តី​នៅលើ​ពិភព​លោក​នៅតែ​ប្រឈមមុខ​នឹង​​គម្លាត​យ៉ាង​ធំធេង​​រវាងប្រទេស​អ្នក​មាន និង​ប្រទេស​​អ្នក​ក្រ នៅក្នុង​បទពិសោធន៍​ជា​មាតា និង​ហានិភ័យ​នៅពេល​សម្រាល​កូន​។

អង្គការ​សប្បុរស​ធម៌នេះ​បាន​ផ្ដល់​ចំណាត់​ថ្នាក់ ដល់​ប្រទេស​ទាំងឡាយ​ដោយ​ការ​ប្រើ​កត្តា​​មួយចំនួន​មក​វាស់​វែង មាន​ដូចជា​​កត្តា​ហានិភ័យនៃ​មរណភាព​បណ្ដាល​មកពី​ការ​មានគភ៌ និងការ​សម្រាល​កូន  និង​ឱកាស​ដែល​កុមា​អាយុ​ក្រោម​៥​ឆ្នាំ​អាច​បាត់បង់ជីវិត ​ព្រម​ទាំង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​កុមារអាច​​ទទួល​ការសិក្សា​អប់​រំ​ក្នុង​សាលា​​រៀន​ជាដើម។

លទ្ធផល​បង្ហា្​ញឲ្យ​ដឹងថា​ ប្រទេស​ហ្វាំង​ឡង់ គឺជា​កន្លែង​ដ៏​ប្រសើរ​បំផុត សម្រាប់​មាតា ដោយមាន​ប្រទេស​ស៊ុយអែដ​​ ជាប់​ចំណាត់​លេខ​២ ហើយ​ណកវ៉េស​​ជាប់​លេខ​៣ និង​ប្រទេស​​អូស្រ្តាលី​ជាប់​ចំណាត់​ថ្នាក់​លេខ​១០។​

ក្នុង​ចំណោម​ប្រទេស​អ្នក​មាន​ដែល​មាន​អត្រា​មរណភាព​ទារក​ទើប​កើត​បានមួយថ្ងៃ​​មាន​កម្រិត​ខ្ពស់ជាង​គឺ​សហ​រដ្ឋ​អាម៉េរិក ។

កុមារ​ហ្វាំង​ឡង់​បានទទួល​ការ​សិក្សា​នៅ​ក្នុង​សាលា​ចំនួន​ជិត​១៧​ឆ្នាំ ហើយ​មរណភាព​មាតា​និង​កុមារ​គឺជា​រឿង​ដែល​កម្រ​កើតមាន​ណាស់​សម្រាប់​ប្រទេស​ហ្វាំង​ឡង់។

យ៉ាង​ណា​មិញ  ​សម្រាប់​បណ្ដា​ប្រទេស​នៅ​ឧបទ្វីប​អាហ្វ្រិក​សាហារ៉ា​វិញ ប្រទេស​កុង​ហ្គោ​​គឺជា​កន្លែង​កំណាច​បំផុត​សម្រាប់​មាតា បន្ទាប់មក​គឺ​ប្រទេស​សូម៉ាលី​និង​សៀរ៉ា​ លីអន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​