លោក នួន ជា ​សារភាព​ទទួល​ខុស​ត្រូវ និង​​មានវិប្បដិសារី​លើសកម្មភាព​របស់លោក​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍

លោក នួន ជា ​សារភាព​ទទួល​ខុស​ត្រូវ និង​​មានវិប្បដិសារី​លើសកម្មភាព​របស់លោក​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍

លោក នួន ជា ​សារភាព​ទទួល​ខុស​ត្រូវ និង​​មានវិប្បដិសារី​លើសកម្មភាព​របស់លោក​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍

ដាក់បញ្ចូលថ្ងៃ 31 May 2013, 17:16 AEST

នេះ​ជាលើក​ទី​១ហើយ ​ដែល​មេដឹក​នាំ​​​ខ្មែរ​ក្រហម​មួយ​រូបគឺ​លោក​ នួន ជា បាន​សារ​ភាព​ថា​​លោក​​​មាន​ចំណែក​​​ទទួល​ខុស​ត្រូវ និង​​មាន​វិប្ប​ដិសារី​​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​​សម័យកម្ពុជាប្រជាធិបតេយ្យ​។

លោក​ នួន ជា ដែល​មាន​អាយុ​ ៨៦​ឆ្នាំ បាន​​ប្រាប់​តុលាការ​កូនកាត់​​​បង្កើត​ដោយ​អង្កការ​​សហប្រជា​ជាតិសម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​​ថា​ លោក​​ពុំ​​មាន​ចេតនា​ចង់​គេច​វេស​ ពី​ការ​ទទួល​​ខុស​ត្រូវ​នានាចំពោះ​ការ​ខូត​ខាត​ទាំងឡាយ​ក្នុង​របប​ខ្មែរ​ក្រហម​​​នោះ​ឡើយ ។

ចាប់​តាំង​ពី​ឆ្នាំ១៩៧៥ រហូត​​ដល់​ឆ្នាំ ១៩៧៩ របប​ខ្មែរក្រហម​​ បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ ជាង​២លាន​នាក់​បាត់​បង់​ជីវិត​ដោយ​ការ​​​សម្លាប់, ការ​អត់​អាហារ និង​ការ​​ធ្វើការ​ហួស​កម្លាំង ។

លោក​ នួន​ ជា បាន​និយាយ​ថា លោកសូម​ទទួលខុសត្រូវនូវអ្វីដែល​បានធ្វើ​កន្លងមក ទោះជាដោយ​ផ្ទាល់ ឬ​ប្រយោល​ក្តី ។ មិន​ថា​កើត​ដោយ​ចេតនា ឬ​អចេតនា​នោះទេ លោកថាលោកមាន​វិប្បដិសារី ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នោះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​