Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

បទ​សម្ភាសន៍​ជា​មួយ​ព្រះ​តេជគុណ​ ថាច់ ផាន នៅ​វត្ដ​កេតនៈ​ខ្មែរ​ក្រុម​ជុំវិញ​ជម្លោះ​ហិង្សា​

បទ​សម្ភាសន៍​ជា​មួយ​ព្រះ​តេជគុណ​ ថាច់ ផាន នៅ​វត្ដ​កេតនៈ​ខ្មែរ​ក្រុម​ជុំវិញ​ជម្លោះ​ហិង្សា​

បទ​សម្ភាសន៍​ជា​មួយ​ព្រះ​តេជគុណ​ ថាច់ ផាន នៅ​វត្ដ​កេតនៈ​ខ្មែរ​ក្រុម​ជុំវិញ​ជម្លោះ​ហិង្សា​

ដាក់បញ្ចូលថ្ងៃ 31 October 2014, 17:22 AEDT

នៅ​ក្នុង​សប្ដាហ៍​នេះ​មាន​ជម្លោះ​ហិង្សា​មួយ​បាន​កើត​ឡើង​នៅ​វត្ដ​កេតនៈ​ ខ្មែរ​កម្ពុជា​ក្រោម​មួយ​កន្លែង​តំបន់ Rossmore នៅ​ក្នុង​រដ្ឋ NSW ប្រទេស​អូស្រ្ដាលី​ធ្វើ​ឲ្យ​មនុស្ស​២នាក់​របួស​ធ្ងន់​ត្រូវ​ចូល​មន្ទីរ​ ពេទ្យ​ Liverpool។

នេះ​ជា​ជម្លោះ​រវាង​មនុស្ស​២រូប ក្នុង​នោះ​មាន​ព្រះសង្ឃ​១​អង្គ​ព្រះ​ជន្ម​២៩​វស្សា​ដែល​គេ​ដឹង​ថា ព្រះ​នាម គឹម ករុណា ដែល​ត្រូវ​របួស​ខួរ​ក្បាល​ខ្លាំង។ មាន​​ការ​ឲ្យ​ដឹង​ថា សង្ឃ​អង្គ​នេះ​បាន​បាញ់​ខ្លួន​ឯង​ ហើយ​មាន​ជម្លោះ​ជា​មួយ​នឹង​ឧបាសក​ លឹម ថា ប្រធាន​វត្ដ​​​អាយុ​៥៩​ឆ្នាំ​ដែល​ត្រូវ​របួស​ក្បាល​។

អាជ្ញាធរ​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​រឿង​នេះ ហើយ​គេ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​លាស់​ទេ​ថា កត្ដា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ​ហិង្សា​នេះ​កើត​ឡើង​។

ប៉ុន្ដែ​មាន​ការ​ឲ្យ​ដឹង​ថា បុគ្គល​​ទាំង​ពីរ​គង់ និង​រស់​នៅ​ក្នុង​វត្ដ​នោះ ហើយ​បុគ្គល​ម្នាក់​បាន​វាយ​ប្រហារ​ទៅ​លើ​បុគ្គល​ម្នាក់​ទៀត មុន​ពេល​ប្រើ​ឧបករណ៍​បាញ់​ដែក​គោល​បាញ់​ខ្លួន​ឯង។

វិទ្យុ​អូស្រ្ដាលី​បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​នឹង​ព្រះ​តេជគុណ​ ថាច់ ផាន គង់​នៅ​វត្ដ​កេតនៈ​នោះ​ ដែល​មាន​សេចក្ដី​ដូចតទៅ។

(សំឡេងព្រះ​តេជគុណ​ ថាច់ ផាន)

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​