Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ក្រោយ​ការ​ពន្យារ​ពេល​១ថ្ងៃ​ថែម​ទៀត​សម្រាប់​ការ​ចុះ​​ឈ្មោះ​បោះ​ឆ្នោត​មាន​ពលរដ្ឋ​ប្រមាណ​ជាង​៨១%​បាន​ចុះ​ឈ្មោះ​រួច​ហើយ​

ក្រោយ​ការ​ពន្យារ​ពេល​១ថ្ងៃ​ថែម​ទៀត​សម្រាប់​ការ​ចុះ​​ឈ្មោះ​បោះ​ឆ្នោត​មាន​ពលរដ្ឋ​ប្រមាណ​ជាង​៨១%​បាន​ចុះ​ឈ្មោះ​រួច​ហើយ​

ក្រោយ​ការ​ពន្យារ​ពេល​១ថ្ងៃ​ថែម​ទៀត​សម្រាប់​ការ​ចុះ​​ឈ្មោះ​បោះ​ឆ្នោត​មាន​ពលរដ្ឋ​ប្រមាណ​ជាង​៨១%​បាន​ចុះ​ឈ្មោះ​រួច​ហើយ​

ដាក់បញ្ចូលថ្ងៃ 1 December 2016, 17:37 AEDT

ក្រោយ​មាន​ការ​ពន្យារ​ពេល​ដល់​ទៅ​២​លើក​សម្រាប់​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នោះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា (គ.ជ.ប.) ថា​នឹង​មិន​មាន​ការ​ពន្យារ​ពេល​ទៀត​ទេ។

ដើម​ឡើយ​រយៈ​ពេល​សម្រាប់​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩​វិច្ឆិកា។ តែ​ដល់​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ គ.ជ.ប. បាន​ប្រជុំ​សម្រេច​ឲ្យ​បន្ដ​មួយ​ថ្ងៃ​ទៀត​ដល់​ទី​៣០​វិច្ឆិកា។ ដោយ​ឃើញ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ច្រើន​នៅ​ថ្ងៃ​ចុងក្រោយ គ.ជ.ប. ក៏​បាន​សម្រេច​បន្ដ​ម៉ោង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ម៉ោង​១២​អាធ្រាត្រ​យប់​ថ្ងៃ​ទី​៣០​វិច្ឆិកា។

តាម​ការ​ប៉ាន់​ប្រមាណ​មាន​ពលរដ្ឋ​ជាង​៩លាន​៦សែន​៦ម៉ឺន​នាក់​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ គឺ​មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ប៉ុន្ដែ​លទ្ធផល​នៃ​ការ​ចុះ​បញ្ជី​មក​ទល់​ថ្ងៃ​ទី​២៩​វិច្ឆិកា​មាន​ជាង​៧លាន​៨សែន​៣ម៉ឺន​នាក់​បាន​ទៅ​ចុះ​ឈ្មោះ​រួច​រាល់ ឬ​ស្មើ​នឹង​ប្រមាណ​ជាង​៨១%។ លទ្ធផល​នេះ គ.ជ.ប. ឲ្យ​ដឹង​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ដែល​ប្រើ​ប្រព័ន្ធ​ចុះ​បញ្ជី​ឈ្មោះ​ដូច​គ្នា។

យ៉ាង​ណា​ក៏​ដោយ មាន​ការ​អំពាវ​នាវ​ពី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ឲ្យ​ពន្យារ​ពេល​ចុះ​ឈ្មោះ​ថែម​ទៀត​ដើម្បី​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

នៅ​ក្នុង​ការ​ប្រជុំ​បូក​សរុប​ការងារ​កាល​ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា គ.ជ.ប. ឲ្យ​ដឹង​ថា​មាន​មូល​ហេតុ​មួយ​ចំនួន​ដែល​លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​មិន​គ្រប់​តាម​ការ​ប៉ាន់​ស្មាន​ស្ថិតិ​ក្នុង​នោះ​មាន​ដូច​ជា​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​មាន​ជាង​១លាន​នាក់។

ប្រជា​ជន​ជា​ច្រើន​មាន​លំនៅ​ដ្ឋាន ឬ​ទីសំណាក់​ច្រើន​ជាង​១​កន្លែង​ដែល​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ស្រង់​ស្ថិតិ​ពល​រដ្ឋ​ធ្វើ​ឲ្យ​ស្ទួន​គ្នា​ក៏​ជា​កត្ដា​មួយ​ទៀត​ដែរ។ ហើយ​មាន​ករណី​ខ្លះ​ពល​រដ្ឋ​មិន​អាច​ទៅ​ចុះ​ឈ្មោះ​បាន​ដោយ​សារ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ, កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅមន្ទីរ​ពេទ្យ, ជន​ចាស់​ជរា ឬ​ពិការ​ដែល​ពិបាក​ធ្វើ​ដំណើរ ហើយ​ករណី​ខ្លះ​ស្លាប់។

ហេតុ​ផល​មួយ​ទៀត​ដែល​គ.ជ.ប.បាន​លើក​ឡើង​ផង​ដែរ​នោះ គឺ​ពលរដ្ឋ​ខ្លះ​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ ទោះ​បី​មាន​ការ​ជំរុញ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្ដី។

ដំណាក់​កាល​បន្ទាប់​ទៀត​ក្រោយ​ពីបិទ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ គ.ជ.ប. នឹង​ប្រកាស​ផ្សាយ​បញ្ជី​នេះ​តាម​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ ទិន្នន័យ​ទាំង​នេះ​ក៏​មាន​ជូន​នៅ​លើ​វ៉ិបសាយថ៍​របស់​គ.ជ.ប. ដែរ​សម្រាប់​ការ​ផ្ទៀង​ផ្ទាត់។ ក្នុង​ករណីមាន​ភាព​មិន​ប្រក្រតី ឬ​ខុស​ទិន្នន័យ​ព័ត៌មាន​ណា​មួយ​នោះ គឺ​ត្រូវ​ទាក់​ទង​ទៅ​អាជ្ញាធរ​រៀប​ចំ​ការ​បោះ​ឆ្នោត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​