Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជា​ជាតិ​បោះ​ឆ្នោត​​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​

ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជា​ជាតិ​បោះ​ឆ្នោត​​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​

ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជា​ជាតិ​បោះ​ឆ្នោត​​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​

ដាក់បញ្ចូលថ្ងៃ 1 December 2016, 17:32 AEDT

ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជា​ជាតិ​បាន​បោះ​ឆ្នោត​ដំឡើង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កូរ៉េ​ខាង​ជើង​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ​ថ្មីៗ​របស់​ប្រទេស​ឯកោ​មួយ​នេះ។

ការ​ផ្ទុះ​មួយ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ គឺជា​ការ​ធ្វើ​តេស្ដ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​មួយ​ដ៏​ខ្លាំង​ក្លា ហើយ​ក៏​ជា​ការ​ធ្វើ​តេស្ដ​លើក​ទី​៥​ដែរ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ការ​ដាក់​ទណ្ឌកម្ម​រួម​មាន​ការ​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ចេញ​រ៉ែ​ទង់​ដែង, ធាតុ​គីមី​នីកែល, ​ប្រាក់ និង​ស័ង្កសី។

ប៉ុន្ដែ​ការ​ដាក់​ទណ្ឌកម្ម​ធំ​ធេង​ជាង​គេ​បំផុត​មក​ទល់​ពេលនេះ គឺ​ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​ធ្យូង​ថ្ម​៦០%​ទៅ​កាន់​ប្រទេស​ចិន​ ធ្វើ​ឲ្យ​បណ្ដា​អ្នក​ជំនាញ​គិត​ថា ការ​ដាក់​ទណ្ឌកម្ម​មួយ​នេះ ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ខាត​ប្រាក់​ចំណូល​ជិត​៩៥០​លាន​ដុល្លារ​អាម៉េរិក។

ជា​ប្រពៃណី​តាំង​ពី​ដើម​មក​ចិន​តែង​តែ​ការ​ពារ​សម្ព័ន្ធ​មិត្ដ​កុម្មុយនីស្ដ​កូរ៉េ​ខាង​ជើង ប៉ុន្ដែ​ថ្មីៗ​នេះ​មហា​អំណាច​មួយ​នេះ​បាន​ធុញ​ទ្រាន់​កាន់​តែ​ខ្លាំង​ឡើង​នឹង​កូរ៉េ​ខាង​ជើង​ដែល​មិន​ព្រម​បត់​បែន​ទៅ​តាម​ឆន្ទៈ​របស់​ពិភព​លោក។

ក្រៅ​ពីនេះ អង្គការ​សហប្រជា​ជាតិ​ក៏​បាន​ដាក់​បម្រាម​មនុស្ស​សំខាន់ៗ​១១​នាក់​មិន​ឲ្យ​ធ្វើ​ដំណើរ​ផង​ដែរ ដែល​គេ​ជឿ​ជាក់​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​