Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

អង្គការ​កសិករ​អូស្ដ្រាលី​ថា​បើ​ដោះ​ស្រាយ​ពន្ធដារ​មិន​ចេញ​ទេ អ្នក​នយោបាយ​គួរ​ទៅ​បេះ​ផ្លែ​ឈើ​វិញ​

អង្គការ​កសិករ​អូស្ដ្រាលី​ថា​បើ​ដោះ​ស្រាយ​ពន្ធដារ​មិន​ចេញ​ទេ អ្នក​នយោបាយ​គួរ​ទៅ​បេះ​ផ្លែ​ឈើ​វិញ​

អង្គការ​កសិករ​អូស្ដ្រាលី​ថា​បើ​ដោះ​ស្រាយ​ពន្ធដារ​មិន​ចេញ​ទេ អ្នក​នយោបាយ​គួរ​ទៅ​បេះ​ផ្លែ​ឈើ​វិញ​

ដាក់បញ្ចូលថ្ងៃ 1 December 2016, 17:31 AEDT

ក្រុម​តំណាង​កសិករ​អូស្ដ្រាលី​និយាយ​ថា អ្នក​នយោបាយ​រដ្ឋាភិបាល​សហព័ន្ធ​គួរ​តែ​នាំគ្នា​ទៅ​បេះ​ផ្លែ​ឈើ​វិញ ប្រសិន​បើ​ពួក​គេ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​ជុំវិញ​ផែនការ​យក​ពន្ធដារ​ពី​ប្រាក់​ចំណូល​របស់​ទេសចរ​ backpacker ដែល​មក​លេង​អូស្ដ្រាលី​ផង​មាន​សិទ្ធិ​ធ្វើការ​ផង។

គណបក្ស​ប្រឆាំង រួម​ទាំង​ព្រឹទ្ធ​សមាជិក​សភា​២នាក់​លោក Rod Culleton និង​លោក Derryn Hinch ចង់​បាន​អត្រា​យក​ពន្ធ​តែ​ត្រឹម​១៣%​ទេ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​សហព័ន្ធ​នៅ​តែ​រឹង​រូស​មិន​ប្ដូរ​ចិត្ដ​ចង់​បាន​ការ​យក​ពន្ធ​១៥%​ ដែល​ជា​ការ​បញ្ចុះ​ពី​៣២.៥%​មក​នៅ​ត្រឹម​១៥%​នេះ។ អ្នក​នយោបាយ​ដទៃ​ទៀត​ចង់​បាន​ឲ្យ​រដ្ឋ​យក​ពន្ធ​តែ​១០.៥%​បាន​ហើយ។

យ៉ាង​ណា​ក៏​ដោយ​បញ្ហា​ជាប់​គាំង​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ថា រដ្ឋ​នឹង​ដំឡើង​ការ​យក​ពន្ធ​ដល់​៣២.៥%​វិញ ប្រសិន​បើ​សភា​មិន​អាច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ទេ​នោះ។

អ្នក​ស្រី Fiona Simson ពី​ខាង​សហព័ន្ធ​ជាតិ​កសិករ​អូស្ដ្រាលី​និយាយ​ថា បញ្ហា​ជាប់​គាំង​នេះ​កំពុង​បណ្ដាល​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​ខ្លាំង​លើ​ឧស្សាហកម្ម​កសិកម្ម​អូស្ដ្រាលី​ដែល​ត្រូវ​ការ​កម្លាំង​ពល​កម្ម​ដើម្បី​ប្រមូល​ផល។

អ្នក​ស្រី​ថា ទេសចរ​ backpacker មិន​ចូល​ចិត្ដ​ភាព​មិន​ច្បាស់​លាស់​ទេ ហើយ​ពួក​គេ​ក៏​មិន​ចង់​បង់​ពន្ធ​៣២.៥%​ដែរ ពី​ព្រោះ​ពួក​គេ​ដឹង​ថា​មាន​ប្រទេស​ដទៃ​ទៀត​ដែល​យក​ពន្ធ​ទាប​ ដូច្នេះ​បញ្ហា​នេះ គឺជា​រឿង​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ទាន់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​