Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ក្រុមហ៊ុន LYP Group ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ចិន​វិនិយោគ​ក្រុង​រណប​មាន​ទឹក​ប្រាក់​១.៥ពាន់​លាន​ដុល្លារ​

ក្រុមហ៊ុន LYP Group ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ចិន​វិនិយោគ​ក្រុង​រណប​មាន​ទឹក​ប្រាក់​១.៥ពាន់​លាន​ដុល្លារ​

ក្រុមហ៊ុន LYP Group ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ចិន​វិនិយោគ​ក្រុង​រណប​មាន​ទឹក​ប្រាក់​១.៥ពាន់​លាន​ដុល្លារ​

ដាក់បញ្ចូលថ្ងៃ 2 December 2016, 16:03 AEDT

​ក្រុមហ៊ុន LYP Group របស់​លោក​សេដ្ឋី​ លី យ៉ុង​ផាត់ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​មាន​ទឹក​ប្រាក់​១ពាន់​៥រយ​លាន​ដុល្លារ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​មួយ​របស់​ចិន​ឈ្មោះ SRE Group ដើម្បី​សង់​ទីក្រុង​រណប​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ដែល​គេ​បាន​ដាក់​ឈ្មោះ​ថា ទីក្រុង​មិត្ដភាព​កម្ពុជា​ចិន​។

កិច្ច​ព្រម​ព្រៀង​នេះ​គឺជា​សញ្ញា​ចុង​ក្រោយ​មួយ​ទៀត​បង្ហាញ​ថា​ចិន​កំពុង​តែ​ពង្រីក​វត្ដមាន​នៅ​កម្ពុជា​ដែល​ជា​សម្ព័ន្ធ​មិត្ដ​របស់​ចិន​ ខណៈ​ដែល​អាម៉េរិក​ក៏​កំពុង​ប្រជែង​ឥទ្ធិពល​នៅ​ក្នុង​តំបន់​នេះ​។

នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​ចិន​ និង​កម្ពុជា​កាល​ពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​និយាយ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​ជា​មួយ​ចិន​បាន​ឈាន​ដល់​៤ពាន់​៣រយ​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ដែល​ជា​ការ​កើន​ឡើង​១៥%​ប្រៀប​នឹង​ឆ្នាំ​២០១៤។

ការ​បណ្ដាក់​ទុន​របស់​ចិន​នៅ​កម្ពុជា​ឆ្នាំ​មុន​មាន​តម្លៃ​ទឹក​ប្រាក់​៤ពាន់​៩​រយ​លាន​ដុល្លារ​ ហើយ​លោក​នាយក​រដ្ឋមន្ដ្រី​ថា​កម្ពុជា​បាន​សម្រេច​ផ្ដល់​ទិដ្ឋាការ​រយៈ​ពេល​៣​ឆ្នាំ​អាច​ចេញ​ចូល​ច្រើន​លើក​បាន​ដល់​បណ្ដា​វិនិយោគិន​ចិន​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​។

លោក​ ហ៊ុន សែន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បើ​គិត​ពី​ការ​បណ្ដាក់​ទុន​សរុប​ពី​បរទេស​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ពី​ឆ្នាំ​២០១១​ដល់​២០១៥ មហា​អំណាច​ចិន​គឺជា​ប្រភព​ធន​ធាន​ទុន​ធំជាង​គេ​នៅ​កម្ពុជា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​