Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ម្ចាស់​ចម្ការ​អូស្ដ្រាលី​ធូរ​ចិត្ដ​ក្រោយ​សភា​អនុម័ត​ច្បាប់​យក​ពន្ធ​១៥%​ពី​ទេសចរ​ backpacker

ម្ចាស់​ចម្ការ​អូស្ដ្រាលី​ធូរ​ចិត្ដ​ក្រោយ​សភា​អនុម័ត​ច្បាប់​យក​ពន្ធ​១៥%​ពី​ទេសចរ​ backpacker

ម្ចាស់​ចម្ការ​អូស្ដ្រាលី​ធូរ​ចិត្ដ​ក្រោយ​សភា​អនុម័ត​ច្បាប់​យក​ពន្ធ​១៥%​ពី​ទេសចរ​ backpacker

ដាក់បញ្ចូលថ្ងៃ 2 December 2016, 16:02 AEDT

​បណ្ដា​ម្ចាស់​ចម្ការ​បន្លែ​ផ្លែ​ឈើ​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​ប្រទេស​អូស្ដ្រាលី​និយាយ​ថា ពួក​គេ​មាន​ការ​ធូរ​ស្រាល​ចិត្ដ​ក្រោយ​ពី​មាន​ការ​ដោះ​ស្រាយ​បញ្ហា​គាំង​ដំណើរ​អស់​ពេល​យូរ​ ដែល​រដ្ឋ​ចង់​យក​ពន្ធដារ​ពី​ទេសចរ​បរទេស backpacker ដែល​មក​លេង​អូស្ដ្រាលី​ផង​មាន​សិទ្ធិ​ធ្វើការ​ផង​។

កាល​ពី​យប់​មិញ​ រដ្ឋ​សភា​សហព័ន្ធ​អូស្ដ្រាលី​បាន​សម្រេច​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​យក​ពន្ធដារ​ ក្រោយ​ពី​រដ្ឋាភិបាល​ចម្រុះ និង​គណបក្ស​បរិស្ថាន​និយម The Greens បាន​ព្រម​ព្រៀង​គ្នា​ឲ្យ​មាន​ការ​យក​ពន្ធដារ​១៥% ពី​ប្រាក់​ចំណូល​របស់​ទេសចរ​ backpacker។ ហើយ​ជា​ថ្នូរ​វិញ គឺ​រដ្ឋាភិបាល​ព្រម​ផ្ដល់​ថវិកា​១០០​លាន​ដុល្លារ​តាម​សំណើ​របស់​គណបក្ស The Greens សម្រាប់​យក​ទៅ​ជួយ​ថែ​រក្សា​ដីធ្លី។

លោក Gary Godwill ប្រធាន​កសិករ​ដាំដំណាំ​ផ្លែ​ឈើ​នៅ​រដ្ឋ​វិចថូរៀ​បាន​ធូរ​ស្បើយ​ចិត្ដ​ក្រោយ​រឿង​ជាប់​គាំង​នយោបាយ​នេះ​ត្រូវ​ចប់​ ប៉ុន្ដែ​លោក​ថា ឥឡូវ​នេះ​អូស្ដ្រាលី​កំពុង​តែ​ខ្វះ​កម្លាំង​ពល​កម្ម​របស់​ទេសចរ​ backpacker ហើយ​ម្ចាស់​ចម្ការ​កំពុង​តែ​ពិបាក​ចិត្ដ​ដែល​មិន​អាច​ប្រមូល​ផល​បាន​ទាន់​ពេល​វេលា​។

នៅ​គ្រា​នេះ​ដែរ បណ្ដា​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា វិស័យ​ដាំដំណាំ​អូស្ដ្រាលី​គឺ​ពឹង​ផ្អែក​ខ្លាំង​ហួស​ទៅ​លើ​កម្លាំង​ពល​កម្ម​តាម​រដូវ​ និង​ពី​សំណាក់​ទេសចរ​ backpacker។

អ្នក​ស្រី​បណ្ឌិត Joanna Howe ពី​សកល​វិទ្យាល័យ Adelaide កំពុង​តែ​ដឹក​នាំ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ឧស្សាហកម្ម​ ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​ប្រឈម​មុខ​បង្ក​ឡើង​ដោយ​សារ​តែ​ពលកម្ម​តាម​រដូវ។

អ្នក​ស្រី Joanna Howe និយាយ​ថា ក្រៅ​តែ​ពី​ពលកម្ម​ទេសចរ backpacker អូស្ដ្រាលី​អត់​មាន​កម្លាំង​ពល​កម្ម​បម្រុង​ទេ​ ដែល​គេ​ត្រូវ​ការ​សម្រាប់​ការ​បេះ​ផ្លែ​ឈើ។

សម្រាប់​ការ​យក​ពន្ធ​ដារ​១៥%​ពី​ទេសចរ​ backpacker នេះ​អ្នក​ស្រី​គិត​ថា ជា​តួលេខ​មួយ​សម​រម្យ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​