Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

រាជទាយាទ​ Maha Vajiralongkorn បាន​ការ​ប្រកាស​តែង​តាំង​ជា​មហាក្សត្រ​ថ្មី​របស់​ថៃ

រាជទាយាទ​ Maha Vajiralongkorn បាន​ការ​ប្រកាស​តែង​តាំង​ជា​មហាក្សត្រ​ថ្មី​របស់​ថៃ

រាជទាយាទ​ Maha Vajiralongkorn បាន​ការ​ប្រកាស​តែង​តាំង​ជា​មហាក្សត្រ​ថ្មី​របស់​ថៃ

ដាក់បញ្ចូលថ្ងៃ 2 December 2016, 15:58 AEDT

រាជ​ទាយាទ​ថៃ​ Maha Vajiralongkorn ​បាន​ទទួល​ការ​ប្រកាស​តែង​តាំង​ជា​មហាក្សត្រ​ថ្មី ​ដើម្បី​ស្នង​រាជ​សម្បត្ដិ​ជំនួស​ព្រះ​រាជ​បិតា​ទ្រង់​ដែល​បាន​សោយទិវង្គត។

​ព្រះ​អង្គ​ដែល​សព្វ​ថ្ងៃ​មាន​ព្រះ​ជន្ម​៦៤​វស្សា​ ​ត្រូវ​គេ​ប្រកាស​តែង​តាំង​ក្នុង​រាជ​ពិធី​ពិសេស​មួយ​ ដែល​រដ្ឋ​សភា​ថៃ​បាន​យាង​ព្រះ​អង្គ​ឲ្យ​ឡើង​គ្រង​រាជ​​ជា​ផ្លូវ​ការ។

ពិធី​អភិសេក​ស្ដេច​ថ្មី​ជា​ផ្លូវ​ការ​នឹង​ប្រព្រឹត្ដ​ទៅ​ក្រោយ​ការ​រៀប​ចំ​ព្រះរាជ​ពិធី​បុណ្យ​សព​របស់​ព្រះ​បិតា​ទ្រង់​នៅ​ឆ្នាំ​ក្រោយ។

ព្រះ​អង្គ​បាន​មាន​ព្រះ​រាជ​បន្ទូល​ដែល​គេ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ព្រម​ទទួល​យក​នូវ​សំណើ​យាង​ឡើង​គ្រង​រាជ​នេះ​ពី​រដ្ឋ​សភា​ជាតិ​ថៃ និង​ដើម្បី​បំពេញ​ទៅ​តាម​ព្រះ​ទ័យ​ព្រះ​បិតា ដើម្បី​ជា​ប្រយោជន៍​ពលរដ្ឋ​ថៃ​ទាំង​អស់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​