About us

អំពីយើងខ្ញុំ

Radio Australia marketing image ABC-097

ABC Radio Australia

Radio Australia បាន​ចាប់​ផ្ដើម​ផ្សាយ​កម្មវិធីជា​​ភាសា​ខ្មែរ​នៅ​ឆ្នាំ​១៩៩២ ហើយ​ក្រុម​ការងារ​រួម​មាន​បុគ្គលិក​ដែល​មាន​ប្រវត្ដិ, ការ​អប់រំ និង​ជំនាញ​ចំណេះ​ដឹង​ខុស​ប្លែក​ពីគ្នា​។ Radio Australia ធ្វើ​ការ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​នូវ​ព័ត៌មានឯករាជ្យ, ត្រឹម​ត្រូវ​អព្យាក្រឹត្យ និង​មិន​លំអៀង។ តាម​រយៈ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​តាម​​អ៊ីនធើរណិត ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​រស់​នៅ​តាម​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក​អាច​មាន​លទ្ធភាព​ចែក​រំលែក​ព័ត៌មាន និ​ងគំនិត​នានា​​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​ខណៈ​ពេល​ដែល​ពួកគេ​ធ្វើ​ការតាម​ដានព័ត៌មាន និង​​ភ្ជាប់​ទំនាក់​ទំនង​ជា​ប្រចាំ​ជា​មួយ​ពិភពលោក​ទាំង​មូល។

តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធើរណិត​ និង​ការ​ផ្សាយ​ផ្ទាល់​តាម​វិទ្យុ FM ដែល​ជា​ដៃគូ​ផ្សាយ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កម្មវិធី​ផ្សាយ​ជា​ខេមរភាសា​របស់​ Radio Australia ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ពី​គ្រប់​មជ្ឈដ្ឋាន​ពេញ​និយម​ និង​តាម​ដាន​ស្ដាប់​ជា​ប្រចាំ។

ដោយ​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​លើការ​ផ្សាយ​ទៅ​​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក Radio Australia ផ្ដល់​ជូន​នូវ​ទស្សនៈ​របស់​អូស្រ្ដាលី។ មាតិកា​ និង​កម្ម​វិធី​ផ្សាយ​របស់​យើង​តាម​រយៈ​វិទ្យុ, វ៉ិបសាយថ៍, ឧបករណ៍​ចល័ត និង​តាម​រយៈ​បណ្ដាញ​សង្គម​តាម​អ៊ីនធើរណិត ជំរុញ​លើក​ទឹក​ចិត្ដ​ឲ្យ​បណ្ដា​ជន​មាន​កា​រសន្ទនា​ជាមួយ​គ្នា រួម​ទាំង​ការ​​ចែក​រំលែក​គំនិត​ល្អ​ៗ​រវាង​ប្រជា​ពលរដ្ឋ​អូស្រ្ដាលី និង​ជនជាតិ​ដទៃ​ទៀត​ដែល​មាន​វប្បធម៌​ចម្រុះ​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក។

ក្នុង​នាម​ជា​អ្នក​ផ្សាយជា​លក្ខណៈ​​អន្ដរ​ជាតិ​តាម​វិទ្យុ និង​អ៊ីនធើរណិត ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​សាជីវកម្ម​​សោតទស្សន៍​អូស្រ្ដាលី​ (ABC), Radio Australia មាន​ប្រវត្ដិ​ និង​កេរ្ដិ៍​ឈ្មោះ​បោះ​សំឡេង​ដ៏​ល្អ​ថាជា​អ្នក​ផលិត​កម្ម​វិធី​ផ្សាយ​ដែល​មាន​លក្ខណៈ​អប់រំ, ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់ ហើយ​ថែម​ទាំង​ផ្ដល់​ការ​កម្សាន្ដ​ និង​បម្រើ​ជូន​បណ្ដា​ជន​ទាំង​ឡាយ​ឲ្យ​ពួកគេ​ធ្វើ​​ការ​ពង្រីក​, បង្កើត​គំនិត​យោបល់ ក៏ដូច​ជា​ការ​បំប៉ន​ចំណេះ​ដឹង​ និង​ផ្ដល់​ទស្សនៈ​ផ្សេងៗ​​ក្នុង​តំបន់​ឲ្យ​បាន​ទូលំ​ទូលាយ​ផង​ដែរ​​អំពី​បញ្ហា​សំខាន់ៗ​ជា​ច្រើន​ដែល​បណ្ដា​ជន​កំពុង​ជួ​បប្រទះ​ប្រចាំ​ថ្ងៃ​។

មាតិកា និង​កម្ម​វិធី​ផ្សាយ​របស់​យើង ធ្វើ​ការ​បក​ស្រាយ និង​ពន្យល់​អំពី​សង្គម និង​វប្បធម៌​របស់​អូស្រ្ដាលី​។ មិន​តែ​ប៉ុណ្ណោះ​កម្មវិធីយើង​ក៏​មាន​ជូន​នូវ​ព័ត៌មាន និង​ការវិភាគ​ផ្សេងៗ, កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស និង​ព័ត៌មាន​ជា​ច្រើន​ទៀត​អំពី​ប្រទេស​អូស្រ្ដាលីផង​ដែរ​។

មាតិកា និ​ងកម្ម​វិធី​ផ្សាយ​របស់ Radio Australia ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​មហាជន​ដែល​ជា​មិត្ដ​អ្នក​ស្ដាប់ និង​អាន​នៅ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ដោយ​មាន​ផ្សាយ​ចេញ​ជាច្រើន​ភាសា​មាន​ដូច​ជា​​ភាសា​អង់គ្លេស, ភូមា, ចិនកុកងឺ, ឥណ្ឌូណេស៊ី, បារាំង, ខ្មែរ, ប៉ាពួនូវ៉ែលហ្គីណេ និង​វៀតណាម៕

ទាក់ទងយើងខ្ញុំ

  • ប្រៃសណីយ៍
    Radio Australia
    GPO Box 9994, Melbourne
    Australia 3001
  • ទូរស័ព្ទ
    ពីបរទេស៖
    +61 3 9626 1500
  • ពីក្នុង​ប្រទេស​អូស្រ្ដាលី៖
    03 9626 1500
  • ទូរសារ
    ពីបរទេស៖
    +61 3 9626 1899
  • ពីក្នុង​ប្រទេស​អូស្រ្ដាលី៖
    03 9626 1899